ឧត្តមសេនីយ៍ទោ សុក រីនណា អញ្ជើញបើកវិញ្ញាសារប្រឡងបញ្ចប់ឆមាសទី២ ជូនដល់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺន គិលានុបដ្ឋាកបឋមជំនាន់ទី១៥ នៅសាលាពលទាហានទី៤
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារប្រឡងបញ្ចប់ឆមាសទី២ ជូនដល់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺន គិលានុបដ្ឋាកបឋមជំនាន់ទី១៥ នៅសាលាពលទាហានទី៤ យោធភូមិភាគទី៤ ។
ការប្រឡងវគ្គគិលានុបដ្ឋាកបឋមជំនាន់ទី១៥ របស់យោធភូមិភាគទី៤ បែងចែក ជាពីរពេល គឺពេលព្រឹក និងពេលរសៀល
– ពេលព្រឹក ប្រឡងចាត់តាំងសុខាភិបាល និងប្រឡងជំងឺទូទៅ
– ពេលរសៀល ប្រឡងវះកាត់ ដែលការប្រឡងនេះត្រូវបានគ្រប់គ្រងដោយលោកគ្រូវេជ្ជបណ្ឌិត តាមមុខជំនាញនីមួយៗ។ ការប្រឡងក្នុងមួយពេលៗ មានរយៈពេល ៣ម៉ោង និងមានសិក្ខាកាមចូលរួមប្រឡងសរុបមានចំនួន ៥០នាក់ ស្រី ៦នាក់ ។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង ពាំនាំនូវពាក្យផ្តាំផ្ញើរសួសុខទុក្ខពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ ចំពោះសិក្ខាកាមទាំងអស់ដែលកំពុងប្រឡងនាពេលនេះ សូមឲ្យយកនូវចំណេះដឹង និងចំណេះធ្វើ ដែលខ្លួនធ្លាប់បានខិតខំប្រឹងប្រែងរៀនសូត្រកន្លងមក យកមកអនុវត្តន៍ក្នុងការប្រឡងអោយទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។ និងសង្ឃឹមថាក្រោយពីបញ្ចប់វគ្គសិក្សានេះទៅ អាចយកចំណេះដឹងទាំងអស់ទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ មិនថាទាំងនៅក្នុងអង្គភាព ឬនៅក្រៅអង្គភាព ៕