សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៤៥ឆ្នាំមកនេះ យើងបានដាក់ទិសដៅមួយគត់ គឺជម្រុញប្រទេសជាតិ និងលើកស្ទួយជីវភាពពលរដ្ឋ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា
នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ៤៥ឆ្នាំមកនេះ យើងបានដាក់ទិសដៅមួយគត់ គឺជម្រុញប្រទេសជាតិ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងត្រូវកំណត់ការរីកចម្រើនឱ្យកាន់តែខ្ពស់ដើម្បីយើងខំប្រឹងទាំងអស់គ្នាដើម្បីសម្រេចឱ្យបាន។
សម្តេចធិបតី លើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញអាទិភាពចំនួន ៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រយៈពេល ១០ខែនេះ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ និងផែនការអនុវត្តន៍ច្រើន ៕