**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋមន្ត្រីយុត្តិធម៌ សរសើរនិស្សិតច្បាប់ម្នាក់ ដែលមានកែវភ្នែកមុតពូកែ វិភាគឆ្លុះបញ្ចាំងទាំងទិដ្ឋភាពសង្គម និងទិដ្ឋភាពច្បាប់

ភ្នំពេញ៖ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោតសរសើរដល់និស្សិតច្បាប់ម្នាក់ ដែលមានឈ្មោះក្នុងគណនីហ្វេសប៊ុកថា «Vongchan Reaksmeidara» ដែលមានកែវភ្នែកមុតពូកែ វិភាគឆ្លុះបញ្ចាំងទាំងទិដ្ឋភាពសង្គម និងទិដ្ឋភាពច្បាប់។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធបានបញ្ជាក់ថា «អ្នកដែលអាចមានកែវភ្នែកមួយមុតឆ្លុះឃើញនោះគឺ ឈ្មោះ ដារ៉ា នៅក្នុងហ្វេសប៊ុកនោះ គាត់មើលឃើញកន្លែងហ្នឹងហ្មងដែលសម្ដេចបវរធិបតី ចាប់អារម្មណ៍ទៅលើការវិភាគវែកញែករបស់គាត់ថា មានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គមផង និងទិដ្ឋភាពច្បាប់ផង ហើយគាត់ឯកភាពថា រឿងនេះវាអត់ចូលឃាតកម្មគិតទុកជាមុនទេ»។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសារមួយដែល សម្តេចធិបតី អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មបង្កឡើងដោយជនល្មើស ស្រី ស៉ីណា ឱ្យបានត្រឹមត្រូវនោះ មានហ្វេសប៊ុកមួយឈ្មោះ «Vongchan Reaksmeidara» ដែលអះអាងថា ខ្លួនជាអ្នកសិក្សាផ្នែកច្បាប់ បានចូលទៅ Comment ផ្តល់យោបល់ទាក់ទងនឹងភាពចន្លោះប្រហោង នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មសាហាវ ដែលបាញ់សម្លាប់មនុស្សម្នាក់ហើយ ឈានទៅបាញ់សម្លាប់បន្តបន្ទាប់ដោយមិនបោះបង់។ អ្នករៀនច្បាប់រូបនេះ ចង់ឱ្យមានវិសោធនកម្ម ក្រមព្រហ្មទណ្ឌកម្ពុជា ចាប់ពីមាត្រា ១៩៩ ដល់មាត្រា២០៥ ដែលពាក់ព័ន្ធនឹងឃាតកម្មដោយចេតនា។ ក្រោយការចូលរួមបញ្ចេញមតិរបស់អ្នកសិក្សាច្បាប់រូបនោះ សម្តេចធិបតី បានបន្តចេញសារជាថ្មីមួយទៀត ដោយប្រគល់ភារកិច្ចបន្ថែមជូន

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ នាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើសដូចករណីនៃការបាញ់ប្រហារដ៏សាហាវ ដែលបង្កឡើងដោយ អតីតឧកញ៉ា ស្រី ស៊ីណា។

ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីអតីតឧកញ៉ា ស្រី ស៊ីណា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានប្រកាសទទួលស្វាគមន៍គណនីហ្វេសប៊ុក ឈ្មោះ Vongchan Reaksmeidara ក្នុងការចូលរួមផ្តល់មតិអំពីការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌត្រង់ចំណុចនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង