សម្តេចធិបតី៖ ក្រុមហ៊ុន BYD គ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្ត នៅកម្ពុជានាពេលឆាប់ៗខាងមុខ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានង្លែងឲ្យដឹងថា ក្រុមហ៊ុន BYD ដែលល្បីល្បាញខាងផលិតរថយន្តប្រើថាមពលអគ្គិសនី គ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្ត របស់ខ្លួននេះនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ។
នេះជាប្រសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ។