**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល មិនលូកដៃក្នុងវិស័យឯកជន ពិសេសធានាសុខសន្ដិភាព សម្រាប់វិស័យឯកជន


ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនលូកដៃនៅក្នុងវិស័យឯកជន ហើយកត្តាធំបំផុតនោះ រាជរដ្ឋាភិបាល ធានាសុខសន្ដិភាព សម្រាប់វិស័យឯកជន។

នាឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «រដ្ឋាភិបាល មិនលុកដៃនៅក្នុងវិស័យឯកជន រដ្ឋាភិបាល មិនចាំបាច់មានក្រុមហ៊ុនដែលរដ្ឋ គ្រប់គ្រងនោះទេ។ ពិតណាស់ យើងមានគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋមួយចំនួន យើងមានសហគ្រាសសាធារណៈរបស់រដ្ឋមួយចំនួន ដូចជា៖ EDC រដ្ឋករទឹក ដែលយើងគ្រប់គ្រងមួយចំនួនទេ»។

សម្ដេចធិបតីមានប្រសាសន៍ថា វិស័យសំខាន់ជាច្រើន មានវិស័យឯកជនសឹងទាំងអស់ ក្នុងការគ្រប់គ្រង។ អ្វីដែលរាជរដ្ឋាភិបាល ត្រូវធានានោះ ទីមួយ វិស័យឯកជនខ្លាចជាងគេបំផុត គឺស្ថេរភាពត្រូវបាត់បង ទាំងវិនិយោគិនមក វិនិយោគស្រុកខ្មែរ និងវិនិយោគិនក្នុងស្រុក បើត្រូវការអភិវឌ្ឍបន្ថែម ត្រូវគិតអំពីស្ថេរភាព។

សម្ដេចធិបតី លើកឡើងថា ដូច្នេះការធានាធំមួយរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យឯកជន គឺការធានាសុខសន្ដិភាព សន្ដិសុខ និងសេ្ថរភាពសង្គម ដែលត្រូវការពារឲ្យបានដាចខាត ទោះនៅក្នុងតម្លៃណាក៏ដោយ ដើម្បីធានាសិទ្ធសេរីភាពរបស់វិស័យឯកជន នៅក្នុងការដើរតួនាទី ក្នុងការបង្កើតការងារ និងជួយជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្ដេច បន្ដថា បញ្ហា ទីពីរ នោះ គឺថែរក្សាសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង