**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ដែលមានការចូលរួមពីបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាំង២៥ រាជធានី-ខេត្ត រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ៥ពាន់នាក់។

បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប, ផ្តល់ការងារពី៦០% ទៅ៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុប នៅទូទាំងពិភពលោក។ នៅក្នុងក្របខណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ៧០លានមូលដ្ឋាន (ចន្លោះពី៩៧.២% ទៅ៩៩.៩%) និងរួមចំណែកក្នុងរង្វង់៤៤.៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាសមាជិកអាស៊ាន។

យោងតាមរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន៧៥៣,៦៧០មូលដ្ឋាន មានកម្លាំងពលកម្មសរុប២,៩៨០,៥៦៩នាក់ ក្នុងនោះស្រ្តីមាន១,៨៤១,៣៦២នាក់។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។

រាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការគាំទ្រនានា ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសក្ខីភាពបញ្ជាក់ឲ្យឃើញអំពីការផ្តោតការយកចិត្តទុកដាក់ និងផ្តល់នូវសារៈសំខាន់ចំពោះវិស័យនេះ។

ថ្លែងក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម កម្ពុជា ដែលបានរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង។ សម្តេចធិបតី បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកសី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលរួមក្នុងពិធីនេះ ដែល បង្ហាញពីការចាប់អារម្មណ៍ និង ការផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម, ក៏ដូចជាការបង្ហាញនូវសាមគ្គីភាព មិត្តភាព និង កិច្ចសហការល្អរវាង ក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយដៃគូនៃវិស័យឯកជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៤៥ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់ទិសដៅមួយក្នុងការជំរុញសេដ្ឋកិច្ចឲ្យជឿនលឿន។ សម្ដេចអះអាងថា ទិសដៅនេះមិនផ្លាស់ប្ដូរឡើយនៅថ្ងៃអនាគត។ ហើយគ្មានមហិច្ឆតាក្នុងការអភិវឌ្ឍន៍ប្រទេសណា ត្រូវបានបញ្ចប់នោះឡើយ។

សម្តេចមហាបវរធិបតី បានថ្លែងគូសបញ្ជាក់ថា ដើម្បីឱ្យប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដើរ គឺត្រូវជួយគាំទ្រវិស័យឯកជន។ សម្ដេចថា វិស័យឯកជន ដើរតួនាទីជាស្នូលនៅក្នុងការបំពេញឱ្យរដ្ឋ ក្នុងការដោះស្រាយតម្រូវទាំងផលិតកម្ម និងសេវាកម្មជូនប្រជាពលរដ្ឋ។ ទន្ទឹមគ្នានោះរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ លើវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ពីព្រោះវិស័យនេះនៅតែជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចតទៅអនាគត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន BYD ដែលល្បីល្បាញខាងផលិតរថយន្តប្រើថាមពលអគ្គិសនី គ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្ត របស់ខ្លួននេះនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។

សម្ដេចលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មានឆន្ទៈ និងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា ការវិនិយោគធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ គឺមិនចប់នោះទេ យើងនៅវិនិយោគបន្តទៀត។ សម្ដេចមហាបវរធិបតី ក៏បានថ្លែងថា វិស័យឯកជនមានតួនាទីគន្លឹះក្នុងការទ្រទ្រង់ និងពង្រឹងប្រព័ន្ធអេកូឡូស៊ី។ ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នាទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្ត និងភាពទាក់ទាញដល់ការបង្កើន។

សម្ដេចធិបតី ថ្លែងទៀតថា រាជរដ្ឋាភិបាល ជំរុញ និងលើកទឹកចិត្តឱ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាព, វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពនៃផលិតផលនិងសេវាកម្មរបស់ខ្លួន, បង្កើនផលិតភាពតាមរយៈការបន្តបណ្តុះបណ្តាលបុគ្គលិកនិយោជិតនិងផ្តល់នូវរបបសន្តិសុខសង្គមក៏ដូចជាការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មខ្សែច្រវាក់ផលិតកម្ម-សេវាកម្មរបស់ខ្លួន។

ជាមួយគ្នានោះសម្តេចមហាបវរធិបតី ក៏បានអំពាវនាវដល់វិស័យឯកជនត្រូវខិតខំពង្រឹងខ្លួនឯង ដើម្បីក្លាយទៅជាតួអង្គមានលំនឹងកាន់តែច្រើនលើវិស័យឯកជននេះ ហើយកុំផ្ដេកផ្ដួលអាស្រ័យលើការផ្ដល់ការអនុគ្រោះពីរាជរដ្ឋាភិបាល ឬប្រទេសណាមួយនោះ។ សម្ដេចក៏បានបង្ហាញមោទនភាពដែលបរិស្ថានរបស់កម្ពុជា អំណោយផលដល់វិស័យឯកជន ក្នុងនោះក្រុមហ៊ុនតូចៗក្នុងស្រុកជាច្រើន បានពង្រីកខ្លួនឯងទៅជាក្រុមហ៊ុនធំៗ តាមរយៈការពង្រឹងខ្លួនឯង ជាពិសេសការពង្រឹងអភិបាលកិច្ច ដើម្បីពង្រីកខ្លួនបាន។

សម្តេចធិបតី លើកឡើងថា ដើម្បីសម្រេចភារកិច្ច យើងត្រូវដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដែលមានអទិភាព ចាំបាច់ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដាក់ចេញនូវអទិភាព៥ ដែលមាន កំណើនសេដ្ឋកិច្ច បង្កើតការងារ ប្រកបដោយសមធម៌ ធានាប្រសិទ្ធិភាព និងអភិវឌ្ឍដោយចីរភាព។

សម្តេចធិបតីគូសបញ្ជាក់ថា នៅក្នុងអទិភាពគោលដៅទាំង៥នេះ ដើម្បីសម្រេចគោលដៅទាំងនេះ រាជរដ្ឋាភិបាល បានកំណត់ អទិភាព សម្រាប់ការអភិវឌ្ឍន៍៥ រួមមាន៖ ទី១.ការធ្វើពិពិតកម្មប្រភពនៃកំណើន, ទី២.លើកកម្ពស់វិស័យឯកជន ជាពិសេសលើកកម្ពស់ ទៅលើវិស័យ SME, ទី៣.លើកកម្ពស់ប្រព័ន្ធគាំពារសង្គម, ទី៤.ពង្រឹងការអប់រំ ចំណេះដឹងទូទៅ និងបំណិន និងទី៥.គឺការពារបរិស្ថានដោយចីរភាព ។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសមិនលូកដៃនៅក្នុងវិស័យឯកជន រដ្ឋាភិបាល មិនចាំបាច់មានក្រុមហ៊ុនដែលរដ្ឋ គ្រប់គ្រងនោះទេ។ សម្ដេចថា ពិតណាស់ យើងមានគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋមួយចំនួន យើងមានសហគ្រាសសាធារណៈរបស់រដ្ឋមួយចំនួន ដូចជា៖ EDC រដ្ឋករទឹក ដែលយើងគ្រប់គ្រងមួយចំនួនទេ។

សម្ដេចធិបតីមានប្រសាសន៍ថា វិស័យសំខាន់ជាច្រើន មានវិស័យឯកជនសឹងទាំងអស់ ក្នុងការគ្រប់គ្រង។ អ្វីដែលរាជរដ្ឋាភិបាល ត្រូវធានានោះ ទីមួយ វិស័យឯកជនខ្លាចជាងគេបំផុត គឺស្ថេរភាពត្រូវបាត់បង ទាំងវិនិយោគិនមក វិនិយោគស្រុកខ្មែរ និងវិនិយោគិនក្នុងស្រុក បើត្រូវការអភិវឌ្ឍបន្ថែម ត្រូវគិតអំពីស្ថេរភាព។

សម្ដេចធិបតី លើកឡើងថា ដូច្នេះការធានាធំមួយរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យឯកជន គឺការធានាសុខសន្ដិភាព សន្ដិសុខ និងសេ្ថរភាពសង្គម ដែលត្រូវការពារឲ្យបានដាចខាត ទោះនៅក្នុងតម្លៃណាក៏ដោយ ដើម្បីធានាសិទ្ធសេរីភាពរបស់វិស័យឯកជន នៅក្នុងការដើរតួនាទី ក្នុងការបង្កើតការងារ និងជួយជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្ដេច បន្ដថា បញ្ហា ទីពីរ នោះ គឺថែរក្សាសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង