**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ រៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយស និងកែសម្រួសតួនាទីភារកិច្ចគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់អាណត្តិទី៥


ភ្នំពេញ៖ ដោយមានការស្នើសុំបន្ថែមសមាជិកកិត្តិយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងបានទទួលការឯកភាពនិងចុះហត្ថលេខាពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយស និងកែសម្រួសតួនាទីភារកិច្ចគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់អាណត្តិទី៥ ក្រោមធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម ខូ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ព្រមទាំងការអញ្ជើញចូលរួមពីណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទ្រហមកម្ពុជា នៃសាខាកាក បាទក្រហមកម្ពុជា ខេត្តពោធិសាត់ជាច្រើនរូប។

បន្ទាប់ពីស្តាប់សុន្ទរកថា ស្វាគមន៍របស់ ឯកឧត្តម ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជុំវិញការងារមនុស្សធម៌ជាច្រើនដែលសាខាបានអនុវត្ត ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈរួចមកលោកជំទាវ សោម សិរីវឌ្ឍន៍ នាយិការ នាយកដ្ឋានធនធានមនុស្សទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេចចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានកែ សម្រួលតែងតាំងសមាសភាពបន្ថែមអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ អាណត្តិទី៥ ចំនួន ២២រូប ដែលមាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាប្រធានកិត្តិយស។

បន្ទាប់ពីទទួលបាន សេចក្តីសម្រេចពីគណៈអធិបតី ឯកឧត្តម ខូយ រីដា បានប្តេជ្ញា ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការនៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា ក្រុមប្រតិបត្តិសាខា និងឯកភាពរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តម្រង់ទិស ក្រុមប្រតិបត្តិសាខា ឱ្យអនុវត្តឱ្យបានល្អប្រសើរនូវតួនាទីភារកិច្ច ធានាសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១- ២០៣0 បង្កើនគំនិតក្នុងការកៀរគរថវិកាពីគ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យសាខាមានលទ្ធភាពគ្រប់គ្រាន់ ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះនិងងាយគ្រោះបំផុត បន្តការងារពង្រឹងពង្រីកអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជានៅមូលដ្ឋានឱ្យចូលរួមកាន់តែសកម្ម ក្នុងសកម្មភាព អប់រំសុខភាព សហគមន៍ និងពង្រឹងពង្រីកសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅតាមវិទ្យាល័យនានាក្នុងខេត្តឱ្យធ្វើជាគំរូលើការងារមនុស្សធម៌ក្នុងសង្គមនិងបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់អង្គការជាតិអន្តរជាតិក្នុងបុព្វហេតុមនុស្សធម៌ប្រមូលកម្លាំងសាមគ្គីដើម្បីរួមចំណែកកាត់បន្ថយនូវរាល់ការលំបាករបស់ជនរងគ្រោះនិងងាយរងគ្រោះនៅគ្រប់តំបន់ក្នុងទូទាំងខេត្ត។

ថ្លែងនៅក្នុងពិធីនេះ លោកជំទាវ ពុំ ចន្ទីនី បានាំប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានកោតសរសើរចំពោះឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលបានជួយឧបត្ថម្ភគាំទ្រ ជំរុញការអភិវឌ្ឍន៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាដរាបមក។ ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ដែលបានតម្រង់ទិសសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ បំពេញការងារស្របតាមយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា និងមានសកម្មភាពជាប់ក្នុងការជួយជនរងគ្រោះនិងងាយរងគ្រោះ ហើយសាខាកាកបាទក្រហមកម្ពុជា ខត្តពោធិ៍សាត់ គឺជាសាខាដែលមានលក្ខណៈវិនិច្ឆ័យមានដំណើរការល្អ។

ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានលោកជំទាវអគ្គលេខាធិការបានសម្ដែងនូវការអបអរសាទរឯកឧត្តមលោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា ជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទាំង២២រូប ពិតជានឹងបន្តឧបត្ថម្ភគាំទ្រ សាខាដោយចិត្តស្មោះស្ម័គ្រ ក្នុងការចូលរួមជួយទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការកណ្ដាល ជាពិសេសជំរុញឱ្យសាខាមានសកម្មភាពកាន់តែសកម្មឡើងថែមទៀត។

ជាមួយនេះលោកជំទាវអគ្គលេខាធិការ ប្រគល់ថវិកាទីស្នាក់ កណ្តាលចំនួន ៥លានរៀល សម្រាប់ចូលរួមការប្រារព្ធទិវា៨ ឧសភា ឆ្នាំ២០២៤ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ផងដែរ។

បន្ទាប់ពីបញ្ចប់កម្មវិធីខាងលើនេះ លោកជំទាវអគ្គលេខាធិការ និងឯកឧត្តម ខូយ រីដា និងសការី បានអញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មានជាស្បៀងសម្ភារៈ និងថវិកាចំនួន ៥លានរៀល ព្រមទាំងថវិកាសាខា ៥០០ដុល្លារអាម៉េរិក ទៅប្រគល់ជូន លោក ស៊ុ សុខបន អាយុ៣៧ឆ្នាំ បានរងគ្រោះដោយសារផ្ទុះមីន ដាច់ជើងស្តាំ និងពិការភ្នែក នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងពោធិ៍សាត់ ហើយករណីផ្ទុះមីនកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវអគ្គលេខាធិការ និងឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភថវិកាមួយចំនួនជូនអ្នកជំងឺនៅជាប់គ្រែនិងជាប់បន្ទប់សរុបចំនួន ២៩នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង