**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា

សម្តេចតេជោ៖ រាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំរបស់សម្ដេចធិបតី កំពុងដឹកនាំ គ្រប់គ្រងប្រទេសជាតិប្រកបដោយភាពជ័យជ័យ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំ គ្រប់គ្រងប្រទេសជាតិប្រកបដោយភាពជ័យជ័យ ដោយរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបានការពារយ៉ាងរឹងមាំ។

ការលើកឡើងនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងមីទ្ទិញអបអរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្ស (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានធ្វើខួបអនុស្សាវរីយ៍លើកទី៧នេះឡើង ដើម្បីគោរពដឹង គុណយ៉ាងជ្រាវជ្រៅចំពោះ បុព្វការីជន ថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សយុវជនយុវនារី និងអ្នកស្នេហាជាតិដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីប្រទេសជាតិ នៅគ្រប់ដំណាក់កាល ដែលធ្វើឲ្យកម្ពុជាស្ថិតស្ថេរ គង់វង្សនិងមានអ្វីៗដូចសព្វថៃ្ងនេះ។

សម្ដេចតេជោ បានបន្តថា ខួបគណបក្សប្រជាជនកម្ពុជា នាឆ្នាំនេះដែរ ស្របក្នុងបរិការណ៍ដែលកម្ពុជាសម្រេចសមិទ្ធផលជាតិជាបន្តបន្ទាប់ ជាពិសេសគណបក្សប្រជាជនកម្ពុជា នៅតែបន្តទទួលជោគជ័យគ្រប់ការបោះឆ្នោត ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ចាប់ពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្ដមគតិរបស់ខ្លួនក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្ដម បំផុតរបស់ជាតិ និងប្រជាជន»។

សម្ដេចតេជោ បានបញ្ជាក់ថា នយោបាយគណបក្សប្រជាជនកម្ពុជា មិនឆ្វេង មិនស្ដាំ មិនបាត់ម្ចាស់ការ គឺមានភាពប្រាកដនិយមជាក់ស្ដែង ទោះត្រូវប្រឈមនឹងស្ថានភាពលំបាកយ៉ាងក៏ដោយ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា «បើគ្មានភាពត្រឹមត្រូវលើភាពដឹកនាំផ្នែកនយោបាយ នឹងត្រូវបរាជ័យជាក់ជាមិនខាន»។

សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ជាតំណាងប្រជាពលរដ្ឋដ៏បរិសុទ្ធ ជាបង្អែកដ៏កក់ក្ដៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។

៧៣ឆ្នាំមក គណបក្សប្រជាជន បានធ្វើឱ្យបរាជ័យគ្រប់ជំហានចំពោះឧបាយកល និងសកម្មភាពទាំងឡាយរបស់ក្រុមនយោបាយជ្រុលនិយម និងមជ្ឈដ្ឋានអគតិ ដែលចង់ប៉ុនប៉ងផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង