បិទទីតាំងបន្ទប់ពិគ្រោះ ព្យាបាលជំងឺមាត់ធ្មេញ២កន្លែង ដែលមិនមានច្បាប់អនុញ្ញាតនៅខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យទីតាំង បន្ទប់ពិគ្រោះ ព្យាបាលជំងឺមាត់ ធ្មេញ២កន្លែង ដែលបើកដំណើរការដោយមិនមានច្បាប់អនុញ្ញាត និងបានសម្រេចចេញលិខិតបិទទីតាំងទាំងពីរខាងលើ តាមលិខិតលេខ ១៦៦៤ និង ១៦៦៥ សខ.ខតឃ រួមមាន៖
១-កន្លែងពិគ្រោះ ព្យាបាលជំងឺមាត់ ធ្មេញ ថន ប៊ុនថេង ដែលមានទីតាំងស្ថិតនៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២-កន្លែងពិគ្រោះ ព្យាបាលជំងឺមាត់ធ្មេញ ប៊ុន ណេ ដែលមានទីតាំងស្ថិតនៅភូមិស្វាយមីង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ដែរថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ នឹងធ្វើការចុះពិនិត្យទីតាំងមូលដ្ឋានសុខាភិបាលឯកជនក្នុងខេត្តជាបន្តបន្ទាប់៕