**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញ​ចូលរួមក្នុង​កម្មវិធី​បុណ្យ​អប់រំសីលធម៌ព្រះពុទ្ធសាសនា​ បំបួសកុលបុត្រ​ កុលធីតា​ នៅវត្ត​ភ្នៀត​សិម្ពលី រាជធានីភ្នំពេញ​

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍​ ៨រោច​ ខែ​ជេស្ឋ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ ​ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជា​ថ្នាក់ដឹកនាំ​​ និងមន្ត្រី​រាជការ​​​ក្រសួង​ អញ្ជើញ​ចូលរួមក្នុង​កម្មវិធីបុណ្យ​​អប់រំសីលធម៌ព្រះពុទ្ធសាសនា​ បំបួសកុលបុត្រ​ កុលធីតា​ ​នៅវត្ត​ភ្នៀត​សិម្ពលី ក្នុង​សង្កាត់ស្នោ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

សូមជម្រាបថា​ កម្មវិធីបុណ្យបំបួសកុលបុត្រ​ កុលធីតា​​ រយៈពេល​ ៧ថ្ងៃ​ វគ្គទី១១ ឆ្នាំទី១១​ នៅពេលនេះ​ ​មានការចូលរួម​ពី​​លោកជំទាវ​​អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ពហុវុឌ្ឍា​ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី​ អនុប្រធានអចិន្រ្តៃយ៍ ពុទ្ធិកសមាគមកម្ពុជរដ្ឋ​ និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា ព្រមទាំងសមាជិក​ សមាជិកា​ នៃ​ពុទ្ធិកសមាគមកម្ពុជរដ្ឋ​​ ​ព្រះ​ចៅ​អធិការ​ ព្រះសង្ឃ​ លោកអាចារ្យ​ គណៈកម្មការ ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ភ្នៀត​​សិម្ពលីជាច្រើនអង្គ/នាក់​​។

សូមបញ្ជាក់ថា​ ពិធី​បំបួសកុលបុត្រ​ កុលធីតា​ ​នាឱកាសនេះមាន​​​​ចំនួន ៥០០អង្គ/នាក់​ ដោយកម្មវិធី​ចាប់ផ្តើម​ពីថ្ងៃទី​២៩ ខែ​មិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ​២០២៤ ជាថ្ងៃចុងក្រោយ​ លាចាកសិក្ខាបទ​​​។ ការប្រារព្វ​កម្មវិធីបុណ្យ​អប់រំសីលធម៌ព្រះពុទ្ធសាសនា​ បំបួស​កុលបុត្រ​ កុលធីតា​​​​ គឺ​​ដើម្បី​អប់រំចិត្តគំនិត​ ក៏ដូចជា​ ដើម្បី​រក្សានូវ​វប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់ដ៏ល្អរបស់បុព្វបុរសខ្មែរ​ ដែលគោរពតាម​ព្រះពុទ្ធ​សាសនា​ជាយូរអង្វែង​ណាស់មកហើយ និង​អប់រំបណ្តុះ​និស្ស័យតាមបែបពុទ្ធសាសនា ជាការតបស្នងសងគុណចំពោះមាតាបិតា និង​ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ៕​

អត្ថបទដែលជាប់ទាក់ទង