សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួបពិសារអាហារសាមគ្គីលក្ខណៈគ្រួសារ ជាមួយគូរស្វាមី-ភរិយា ដែលរៀបអាពាហ៍ពិពាហ៍រួមថ្ងៃតែមួយជាមួយសម្តេចក្នុងរបបខ្មែរក្រហម
ភ្នំពេញ៖ ក្នុងមនោសញ្ចេតនានឹករឭក ស្រឡាញ់រាប់អានដ៍ជ្រាលជ្រៅ និងស្វែងយល់ពី សុខទុក្ខ ស្ថានភាព គ្រួសាររបស់គូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ រួមពេលនិងថ្ងៃតែមួយ ជាមួយ សម្តេច ក្នុងរបប អាវខ្មៅ ខ្មែរក្រហមនោះ នាព្រឹកថ្ងៃអាទិត្យ៩រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គីជាលក្ខណៈគ្រួសារជាមួយ លោក លោកស្រី ជាគូ ស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍រួមគ្នាក្នុងពេលតែមួយជាមួយសម្តេចដែលពិធីនេះបានប្រព្រឹត្តិទៅនៅភូមិគ្រឹះ ក្រុងតាខ្មៅខេត្តកណ្តាលដោយមានវត្តមានចូលរួមពីស្វាមី-ភិយា ដែលនៅមានជីវិតទាំងគូរចំនួន៣គ្រួសារ អ្នកជាស្ត្រី មេម៉ាយចំនួន៤គ្រួសារ និងអ្នកពោះម៉ាយ ចំនួន១គ្រួសារ ៕