**ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ អ៊ីម៉ាំ គ្រូគង្វាល ក្រុមជំនុំមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់គ្រីស្ទបរិស័ទ**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រុំ ម៉ា**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីញអបអរសាទរខួបលើកទី៧៣ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីញអបអរសាទរខួបលើកទី៧៣ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក សមាជិកា ថ្នាក់កណ្ដាល ថ្នាក់មូលដ្ឋាន ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុសសរុបជិត ៥០០រូប។

បន្ទាប់ពីបានស្ដាប់ការអានសុន្ទរកថាទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយលោកប្រធានគណៈកម្មាធិការគណបក្ស និងចំណាប់អារម្មណ៍ ការប្ដេជ្ញាចិត្តរបស់តំណាងអង្គមីទ្ទីញនៃស្រុកទាំងពីររួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាពប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សជូនដល់អង្គពិធីទាំងមូល។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍បន្ថែមដូចខាងក្រោម៖

-សមាជិក សមាជិកាទាំងអស់ត្រូវយកស្មារតី និងអនុសាសន៍នៃសេចក្តីថ្លែងការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ទៅអនុវត្តឱ្យបានជោគជ័យ ចេញជាលទ្ធផលជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។

-សមាជិក និងថ្នាក់ដឹកនាំមូលដ្ឋានត្រូវរួមគ្នាថែរក្សា ការពារឱ្យបានគង់វង្ស នូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ តាមរយៈការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព, ការកម្ចាត់ចោលនយោបាយនិងចលនាជ្រុលនិយមរួមទាំងចលនាបដិវត្តន៍ពណ៌នានាផងដែរ។

-ត្រូវខិតខំផ្សព្វផ្សាយស្នាដៃរបស់បក្ស និងថែរក្សាសមិទ្ធផលដែលកសាងរួច និងត្រូវខិតខំកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត តាមរយៈការអនុវត្តគោលនយោបាយរបស់គណបក្សដើម្បីសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

-ត្រូវខិតខំបន្តចិញ្ចឹមចលនាដូចភ្លៀងរលឹម និងពង្រឹងពង្រីកសមាជិកគណបក្ស តាមរយៈការអនុវត្តនយោបាយ សតិអារម្មណ៍ ចាត់តាំង និងអភិក្រមការងារសមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ។

បន្ទាប់ពីបានប្រារព្ធមីទ្ទីញគណបក្សរួច ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តមប្រធាន និងក្រុមការងារអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពការងារមូលដ្ឋានមួយចំនួនដូចខាងក្រោម៖

-ពិនិត្យខ្សែផ្លូវល្បាយក្រួស ១ខ្សែ ប្រវែង ១៧០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិ ត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ជាគម្រោងសាកល្បងប្រើប្រាស់ទឹកថ្នាំពង្រឹងគុណភាពផ្លូវ(stabilizer)របស់ក្រុមហ៊ុន Greenway ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយគ្រោងនឹងបើកការដ្ឋាននាពេលខាងមុខ។

-ពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះសំណាញ់សម្រាប់ដាំដុះបន្លែ និងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសហគមន៍គំរូជូនប្រជាកសិករ ១កន្លែង ទទឹង ១០ម៉ែត្រ និងបណ្ដោយ ២០ម៉ែត្រ ស្ថិតនៅក្នុងស្នាក់ការគណបក្សឃុំតាំងក្រសាំង ដែលបានស្ថាបនាសម្រេចបាន១០០%។

-ពិនិត្យស្រះទឹកសហគមន៍ ១កន្លែង មានបណ្ដោយ ៥០ម៉ែត្រ និងទទឹង៤០ម៉ែត្រ ដែលបានជីករួចរាល់ជាស្ថាពរ ស្ថិតនៅភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស។

-ពិនិត្យវឌ្ឍនភាពការសាងសង់អគារប្រជុំស្នាក់ការគណបក្ស ដែលមានបណ្ដោយ ២២,៩ម៉ែត្រ និងទទឹង ៩,៥ម៉ែត្រ និងការជួសជុលស្នាក់ការចាស់គណបក្ស នៅស្នាក់ការគណបក្សឃុំក្រាំងស្គារ ទើបនឹងបញ្ចប់ជាស្ថាពរ។

នាឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក និងអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា សុខទុក្ខរបស់ប្រជាជន គឺការទទួលខុសត្រូវរបស់សម្ដេច ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបានខិតខំថែរក្សា ការពារ អភិវឌ្ឍសមិទ្ធផលគ្រប់វិស័យ ក្រោមម្លប់សុខសន្ដិភាពពេញលេញ ៕

អត្ថបទដែលជាប់ទាក់ទង