**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ៖ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ស្ថាបនាបានចន្លោះ ពី៣០ ទៅ៣៥% បើប្រៀបធៀបជាមួយផែនការដើម គឺមានការយឺតយ៉ាវ នេះដោយសារបញ្ហាធំ គឺដោយសារការរីករាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ បច្ចុប្បន្នស្ថាបនាបានចន្លោះ ពី៣០ ទៅ៣៥% បើប្រៀបធៀបជាមួយផែនការដើម គឺមានការយឺតយ៉ាវ នេះដោយសារបញ្ហាធំ គឺដោយសារការរីករាលដាលជំងឺកូវីដ១៩។ តែទោះជាយ៉ាងនេះក្តី គម្រោងនេះនឹងផ្តល់ក្តីសង្ឃឹមជាថ្មីដល់កម្ពុជា ក៏ដូចជាផ្តល់ក្តីសង្ឃឹមដល់ខេត្តពោធិ៍សាត់យើង នៅក្នុងឆ្នាំ២០២៦ខាងមុខ ដោយសារស្ថានភាពទឹកជំនន់ ត្រូវបានកាត់បន្ថយនៅខែវស្សា និងបង្កើនទឹកឱ្យបានល្អ ក្នុងខែប្រាំង។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបែបនេះ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងលោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP (Steung Pursat Hydro Power)របស់កូរ៉េ ព្រមទាំងប្រតិភូ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានជម្រាបជូនថា គម្រោងនេះគឺជាគម្រោងវារីអគ្គិសនីថាមពលស្អាត ដែលអនុភាព៨០មេហ្កាវ៉ាត់ ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តមុនកូវីដ១៩។ បច្ចុប្បន្នគម្រោងនេះ ស្ថាបនាបានចន្លោះ ពី៣០ ទៅ៣៥%តែប៉ុណ្ណោះ បើប្រៀបធៀបជាមួយផែនការដើម គឺមានការយឺតយ៉ាវ នេះដោយសារបញ្ហាធំ គឺដោយសារការរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា បញ្ហាកូវីដ១៩ បានធ្វើឱ្យមានការកកស្ទះ ដល់ដំណើរការហិរញ្ញប្បទានផង និងរាំងស្ទះដល់ការសាងសង់ផង។ ដូច្នេះហើយនៅពេលដែលគម្រោងនេះ ចាប់ផ្ដើមសាងសង់ឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ពួកយើងក៏បានខិតខំផ្តល់ការគាំទ្រជាចាំបាច់ ដើម្បីឱ្យគម្រោងនេះអាចចាប់ផ្ដើមសាងសង់ ឱ្យបានទាន់ពេលវេលា នៅក្នុងឆ្នាំ២០២៦ ត្រូវតែចេញដំណើរការឱ្យបាន។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា កិច្ចការនេះគឺជាការដែលយើងប្រឹងរួមគ្នា រវាងអគ្គិសនីកម្ពុជា ជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជាអាជ្ញាធរខេត្ត និងអាជ្ញាធរអគ្គិសនីកម្ពុជា ដោយផ្ដោតសំខាន់ ទៅលើបញ្ហាដែលយើងចង់បានកិច្ចការពាររួមគ្នា។ ជាការពិតណាស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចង់បានកិច្ចការចំនួន២ធំៗគឺ៖

ទី១-ចង់បានអគ្គិសនីស្អាត ដើម្បីយកមកជួយដល់បណ្តាញជាតិ ក្នុងការរក្សាតម្លៃរបស់អគ្គិសនី នៅក្នុងប្រទេសកម្ពុជា បង្កើនថាមពលបៃតងឱ្យប្រទេសយើង ដើម្បីយកទៅប្រកួតប្រជែង និងការទាក់ទាញឧស្សាហកម្ម មកពីក្រៅប្រទេស។

ទី២-សម្រាប់ទឹកដីខេត្តពោធិ៍សាត់ គឺជាការទប់ទឹក ដើម្បីកុំឱ្យបំផ្លិចបំផ្លាញ ដល់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងស្រូវរបស់ប្រជាកសិករនៅរដូវវស្សាផង។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អ្នកពោធិ៍សាត់ដឹងហើយ ពិសេសប្រជាពលរដ្ឋនៅស្រុកក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង កាលណាមានភ្លៀងធំមក គឺតែងតែជន់លិចដល់ផ្នែកខាងក្រោម នឹងធ្វើឱ្យខូចខាតដល់ហេដ្ឋានរចនាសម្ព័ន្ធ រួមមានស្ពាន ផ្លូវជាច្រើន និងស្រែស្រូវប្រជាកសិករផងដែរ។ ប្រសិនបើយើងមានទំនប់នេះ នៅខែវស្សាទំនប់នេះនឹងធ្វើជាអាង ដើម្បីស្តុកទឹក កាត់បន្ថយហានិភ័យ នៃការបំផ្លាញដោយសារទឹកជំនន់ ទៅផ្នែកខាងក្រោម។ ទន្ទឹមហ្នឹងនោះ នៅខែប្រាំង ប្រភពទឹកនៃទំនប់នេះ នឹងផ្ដល់ប្រភពទឹកច្រើនលានម៉ែត្រគូប ដើម្បីយកទៅស្រោចស្រពកសិកម្ម នៅប៉ែកខាងក្រោម រហូតដល់ខាងស្រុកបាកាន នៅប៉ែកខាងលិច។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ថ្វីត្បិតតែគម្រោងនេះ មានការយឺតយ៉ាវក្នុងការចាប់ផ្ដើម ដោយសារតែបញ្ហាជំងឺកូវីដ១៩ ក៏ប៉ុន្តែឥឡូវយើងបានចាប់ផ្ដើមសាងសង់ ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មីដល់កម្ពុជា ក៏ដូចជាផ្តល់ក្តីសង្ឃឹមដល់ខេត្តពោធិ៍សាត់យើង នៅក្នុងឆ្នាំ២០២៦ខាងមុខ ស្ថានភាពទឹកជំនន់នឹងត្រូវបានកាត់បន្ថយនៅខែវស្សា និងបង្កើនទឹកឱ្យបានល្អក្នុងខែប្រាំង។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា ការចុះមកនាថ្ងៃនេះ ក៏សម្តែងពីការកង្វល់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលការយឺតយ៉ារបស់បណ្ដាគម្រោងផ្សេងៗ គឺបានដាក់សម្ពាធដល់ការផ្គត់ផ្គង់អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ២០២៥ និង២០២៦ខាងមុខ។ ដូច្នេះនេះគឺជាចំណែកមួយ នៃការប្រឹងប្រែងរបស់សម្តេច ដែលចង់ឃើញថាការយឺតយ៉ាវទាំងឡាយណាពីមុនមក យើងត្រូវជួយរួមគ្នាធ្វើយ៉ាងម៉េចឱ្យមានការសាងសង់ទាន់ពេលវេលា ដែលយើងចង់បាន។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្គត់ធ្ងន់ថា នេះគឺជាការវិនិយោគរួម ៣ប្រទេស របស់ក្រុមហ៊ុនកូរ៉េ រួមទាំងក្រុមហ៊ុនចិន និងក្រុមហ៊ុនជប៉ុន ដែលជាអ្នកដាក់ទុនវិនិយោគ ហើយម្ចាស់ដើមរបស់គម្រោងនេះ គឺប្រជាជនកម្ពុជាទាំងមូល។
គួរជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ គម្រោងនេះ បានចាប់ផ្តើមដំណើរការសាងសង់ នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ស្ថាបនាបានចន្លោះ ពី៣០ ទៅ៣៥%ហើយ ៕

អត្ថបទដែលជាប់ទាក់ទង