**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ គឺជាការបន្តវេន ការផ្សព្វផ្សាយនិងការលើកកម្ពស់ដ៏ល្អបំផុតចំពោះគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ក្រោមបរិបទថ្មី

៧០ឆ្នាំមុន ចលនាតស៊ូទាមទារឯករាជ្យជាតិនៃអាស៊ី អាហ្រ្វិកនិងអាមេរិកឡាទីនបានផ្ទុះឡើងព្រមៗគ្នា ហើយបណ្តាប្រទេសដែលប្រសូតឡើងថ្មីប្រាថ្នាចង់គាំពារអធិបតេយ្យភាពជាតិនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ថ្នាក់ដឹកនាំចិនបានលើកឡើងយ៉ាងពេញលេញជាលើកដំបូងនូវគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ដែលបានផ្តល់នូវ”ចម្លើយប្រវត្តិសាស្ត្រ”ដល់ការធ្វើយ៉ាងដូចម្តេចដើម្បីដោះស្រាយទំនាក់ទំនងរវាងប្រទេសនិងប្រទេស។
៧០ឆ្នាំក្រោយ ពិភពលោកបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ។ ប្រឈមមុខនឹងបញ្ហាសំខាន់ដែលថា”តើគួរកសាងពិភពលោកបែបណានិងកសាងពិភពលោកនេះតាមរបៀបណា?”ប្រទេសចិនបានផ្តល់”ចម្លើយយុគសម័យ”ស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិទៀតផង។
ពី”ចម្លើយប្រវត្តិសាស្ត្រ”ដល់”ចម្លើយយុគសម័យ” អ្វីដែលបានប្រែប្រួលគឺស្ថានការណ៍អន្តរជាតិ និងនិម្មាបនកម្មអន្តរជាតិ ហើយអ្វីដែលមិនប្រែប្រួល គឺការស្វែងរកប្រកបដោយការច្នៃប្រឌិតថ្មីរបស់ប្រទេសចិនចំពោះទំនាក់ទំនងរវាងប្រទេសនិងប្រទេស ទំនួលខុសត្រូវចំពោះសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ក៏ដូចជាការស្វែងរកឥតឈប់ឈរចំពោះសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពយុត្តិធម៌និងសមហេតុផល។
នៅថ្ងៃទី២៨ខែមិថុនា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងមហាសន្និបាតរំលឹកខួបលើកទី៧០នៃការចេញផ្សាយគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ដោយបកស្រាយដោយគ្រប់ជ្រុងជ្រោយនូវខ្លឹមសារស្មារតីនិងគុណតម្លៃយុគសម័យនៃគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ហើយបានគូសបញ្ជាក់ថា ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិគឺជាការបន្តវេន ការផ្សព្វផ្សាយនិងការលើកកម្ពស់ដ៏ល្អបំផុតចំពោះគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ក្រោមបរិបទថ្មី ដែលបានបញ្ចេញសំឡេងយុគសម័យដ៏ខ្លាំងរបស់”សកលខាងត្បូង”(Global South)ក្នុងការរួមគ្នាបង្កើតអនាគតដ៏ល្អបវរជាមួយប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក។
ថ្លែងក្នុងសុន្ទរកថា លោកXi Jinpingប្រធានរដ្ឋចិនបានបូកសរុបដោយគ្រប់ជ្រុងជ្រោយនូវ”ការរួមចំណែកជាប្រវត្តិសាស្ត្រចំនួនបួន”នៃគោលការណ៍នេះ ដោយគូសបញ្ជាក់ថា វាបានបង្កើតជាគំរូប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងអន្តរជាតិនិងនីតិរដ្ឋអន្តរជាតិ បានផ្តល់ការណែនាំដ៏ត្រឹមត្រូវដល់ប្រទេសដែលមានរបបសង្គមផ្សេងៗគ្នាក្នុងការបង្កើតនិងអភិវឌ្ឍទំនាក់ទំនង បានប្រមូលផ្តុំកម្លាំងរួមគ្នាយ៉ាងខ្លាំងក្លាសម្រាប់សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាឡើងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាបានរួមចំណែកជាតម្រិះប្រាជ្ញាប្រវត្តិសាស្ត្រដល់កំណែទម្រង់និងការធ្វើឱ្យប្រសើរឡើងនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
ដូច្នេះ តើត្រូវធ្វើយ៉ាងដូចម្តេចទើបអាចផ្សព្វផ្សាយគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន និងរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិក្រោមបរិបទថ្មី ? លោកXiJinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សមភាពនៃអធិបតេយ្យភាព ចាក់គ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមក សម្រេចបាននូវទស្សនទានស្តីពីសន្តិភាពនិងសន្តិសុខ ប្រមូលផ្តុំកម្លាំងចលកដើម្បីកសាងវិបុលភាពជាមួយគ្នា ប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីភាពសច្ចយុត្តិធម៌និងបង្ហាញពីទស្សនៈស្តីពីការបើកចំហនិងបរិយាបន្ន។ “គំនិតផ្តួចផ្តើមទាំង៦”នេះ មិនត្រឹមតែបង្ហាញពីខ្លឹមសារសំខាន់នៃគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមានប៉ុណ្ណោះទេ ថែមទាំងក៏មានភាពប្រសើរឡើងថ្មីទៀតផង ។
ក្នុងនាមជាសមាជិកធម្មជាតិនៃ”សកលខាងត្បូង” លើកនេះ ភាគីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការប្រកបដោយភាពបើកចំហនិងបរិយាបន្នរបស់”សកលខាងត្បូង ហើយបានប្រកាសពីវិធានការចំនួន៨ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការនៃ”សកលខាងត្បូង” ដែលពាក់ព័ន្ធនឹងវិស័យជាច្រើន ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូររវាងយុវជន ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មសេរី កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងសេដ្ឋកិច្ចឌីជីថលជាដើម។ ប្រការនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីចិនក្នុងការជំរុញការស្តារនិងអភិវឌ្ឍ”សកលខាងត្បូង” ដែលបានបំពេញបន្ថែមនូវកម្លាំងចលកថ្មីដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍ ក៏ដូចជាជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសដ៏ខ្លាំងក្លា និងការស្តារភាពរុងរឿងនៃប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ស្វាគមន៍បណ្តាប្រទេសនានារួមដំណើរស្របជាមួយការអភិវឌ្ឍដោយល្បឿនលឿនរបស់ចិន ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង