**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

សម្តេចតេជោ ប្រកាសឧបត្ថមជាប្រចាំខែដល់គូស្វាមី-ភរិយា ចំនួន៨គ្រួសារ ក្នុង១ខែ ១លានរៀល សម្រាប់ជួយសម្រាលបន្ទុកគ្រួសារ ចាប់ពីថ្ងៃទី១ កក្កដា នេះតទៅ


ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាលក្ខណ:គ្រួសារជាមួយ លោក លោកស្រី ជាគូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍រួមគ្នាក្នុងពេលតែមួយជាមួយសម្តេច ដែលមានវត្តមានចូលរួមពីគូស្វាមី-ភរិយា ដែលនៅមានជីវិតទាំងគូចំនួន ៣គ្រួសារ, អ្នកជាស្ត្រី មេម៉ាយចំនួន ៤គ្រួសារ និងអ្នកពោះម៉ាយចំនួន១គ្រួសារ ដែលពិធីនេះបានប្រព្រឹត្តិទៅនៅភូមិគ្រឹះ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថាគូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ដំណាលគ្នាជាមួយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបខ្មែក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ មានចំនួន ១៣គូរាប់ទាំងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងនោះ រួមមាន៖ គូទី១គឺ ស.ម អ៊ាន សុផល និងស.ម នារី ឆាង ញ៉, គូទី២គឺ ស.ម ចាន់ សេង និងស.ម នារី ម៉ម ខំ គូនេះ (ស្វាមីស្លាប់), គូទី៣គឺ ស.ម ស៊ីន ហុង និងស.ម នារី អ៊ុន ស៊ឺម, គូទី៤គឺ ស.ម រ៉ាយ បឿន និងស.ម នារី យឿន គូនេះ (ស្វាមីស្លាប់), គូទី៥គឺ ស.ម វ៉ា សំ អឿន និងស.ម នារី ញឹម ណាន គូនេះ (ស្វាមីស្លាប់), គូទី៦គឺ ស.ម ញៀត ផល្លា និងស.ម នារី រស់ រ៉ន គូនេះ (ស្វាមីស្លាប់), គូទី៧គឺ ស.ម ស៊ីន និងស.ម នារី វ៉ាន្នី គូនេះ (ស្វាមីស្លាប់), គូទី៨គឺ ស.ម យ៉ាំ សែម និងស.ម នារី ប៊ុន ថុល, គូទី៩គឺ ស.ម ច្រឹក សុវណ្ណ និងស.ម នារី ណាត គូនេះ (ស្លាប់ទាំងស្វាមី និងភរិយា), គូទី១០គឺ ស.ម សួន គា និងស.ម នារី ម៉ី សេក គូនេះបែកគ្នា ហើយ (ស្វាមីស្លាប់), គូទី១១គឺ ស.ម ឈួន សា គំ និងស.ម នារី សែត គូនេះ (ភរិយាស្លាប់), គូទី១២គឺ ស.ម ហែម និងស.មនារី វណ្ណា គូនេះ (ស្លាប់ទាំងស្វាមីនិងភរិយា) និងគូទី១៣គឺ ស.ម ហ៊ុន បូណាល់ និងស.ម នារី ភី បច្ចុប្បន្នគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

គួររម្លឹកថាគិតមកដល់ឆ្នាំ២០២៤នេះ ចំណងអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺមានរយ:ពេល៤៨ឆ្នាំហើយ។ អាពាហ៍ពិពាហ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលរៀបចំឡើង ដោយខ្មែរក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយគូស្រករ ១២គូ ផ្សេងទៀត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះគ្មានឡើយ សម្លៀកបំពាក់ ប្រពៃណី, គ្មានឡើយ ភ្លេងបាយខុនចងដៃ, គ្មានឡើយ ភ្លេងព្រះថោង តោងស្បៃ, គ្មានការ អញ្ជើញចូលរួម ពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួម អបអរសាទរពីមិត្តភក្តិនោះដែរ ពោលឈុត អាពាហ៍ពិពាហ៍ មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះ ធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។ ក្រោយ អាពាហ៍ពិពាហ៍គ្មានឡើយ រាត្រីទឹកឃ្មុំ ឬក៏ដំណើរកម្សាន្ត ទៅកាន់តំបន់កម្សាន្តនានា ដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការ គ្មានការជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះបានអាហារពេលល្ងាចជាអាហារដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។ រាត្រីទឹកឃ្មុំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះ ប្រជាពលរដ្ឋមួយ ក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ទៅកាន់មូលដ្ឋានរបស់សម្តេចវិញ។ ចំណងអាពាហ៍ពិពាហ៍របស់សម្តេចទាំងទ្វេ បានបន្សល់ទុកនូវការឈឺចាប់ជាងអ្វីៗបំផុតនោះ គឺការ បាត់បង់កូនប្រុសដំបូង ព្រោះតែការធ្វេសប្រហែស របស់ឆ្មបខ្មែរក្រហម និងត្រូវព្រាត់ភរិយា ទាំងកូនក្នុងផ្ទៃ ដើម្បីចេញតស៊ូរំដោះជាតិ, ការរស់នៅលាក់ប្រវត្តិគ្រប់ទីកន្លែង ទាំងកូនក្នុងផ្ទៃ និងការវិលជួបវិញ កូនមិនស្គាល់ឪពុកសុទ្ធតែជាប្រវត្តិ ឈឺចាប់បំផុត និងមិនអាចបំភ្លេចបាន នៅក្នុងជីវិតសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបប្រៀបបីដូចក្រោមស្បៃអន្ធការ។ ពិតណាស់ថា ជីវិតស្វាមី-ភរិយារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺលំបាកខ្លាំងណាស់ ដោយសារតែជីវិតគូនេះ បានចាប់កំណើតឡើងក្នុងគ្រាប្រទេសជាតិ មានកលិយុគ និងវិបត្តិនៃភ្លើងសង្គ្រាម។ តែជីវិតស្វាមី-ភរិយារបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្សារភ្ជាប់ជានិច្ច ជាមួយព្រឹត្តិការណ៍របស់ជាតិ ក្នុងដំណាក់កាលដ៏សែនលំបាកបង្កឡើងដោយសង្គ្រាម និងនាំប្រទេសមករកសុខសន្តិភាពនិងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។

ក្នុងជំនួបសំណេះសំណាល និងពិសារអាហាសាមគ្គីជាលក្ខណ:គ្រួសារនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយដែលមានឱកាសបានជួប ក្រុមគ្រួសារ ស្វាមី-ភរិយា រួមថ្ងៃអាពាហ៍ពិពាហ៍ទាំងអស់ ព្រមទាំងបានរំឭកពីប្រវត្តិ ជូរចត់ នៃអាពាហ៍ពិពាហ៍ និងការរស់នៅដោយភាពភ័យខ្លាច រកអ្វីប្រៀបផ្ទឹមពុំបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថមដល់គូស្វាមី-ភរិយា ចំនួន៨គ្រួសារដែល បានអញ្ជើញមកចូលរួមក្នុងពិធីនេះ ក្នុង១គ្រួសារៗទទួលបានថវិកា ចំនួន២០លានរៀល។

ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ តទៅសម្តេច នឹងឧបត្ថមជាប្រចាំខែ ដល់គ្រួសារនីមួយៗ ខាងលើនេះ ក្នុង១ខែថវិកា ១លានរៀល សម្រាប់ ជួយសម្រាលបន្ទុកគ្រួសារ។ ដោយឡែក សម្រាប់កូន និងចៅ គ្រួសារទាំង១២គូ ដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេចក្នុងរបបខ្មែរក្រហមនេះសម្តេចសន្យានិងជួយពួកគេឲ្យទទួលបានការសិក្សាដ៏សមរម្យមួយ ពោលគឺ អ្នកដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេចនឹងផ្តល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ។ ដោយឡែក សម្រាប់អ្នកប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេចនិងផ្តល់អាហារូបករណ៍ឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររងតាមជំនាញផ្សេងៗ។ ពិធីដ៏កម្រនេះបានបញ្ចប់ក្រោមបរិយាកាសរីករាយរាក់ទាក់និងស្និតស្នាលជាលក្ខណ:គ្រួសារយ៉ាងកក់ក្តៅជាទីបំផុត ៕

អត្ថបទដែលជាប់ទាក់ទង