សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននិងកំពុងកាត់បន្ថយការអនុគ្រោះពន្ធនៃថ្លៃដើម ជូនដល់កសិករ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងកាត់បន្ថយការអនុគ្រោះពន្ធនៃថ្លៃដើម ជូនដល់បងប្អូនប្រជាកសិករ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបន្ធូរការនាំចូលឧបករណ៍វិស័យកសិកម្ម ដើម្បីលើកកម្ពស់វិស័យកសិកម្ម។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ជំរុញការលើកកម្ពស់ទីផ្សារផលិតផលកសិកម្មទាំងនៅក្នុងស្រុកនិងក្រៅប្រទេស ដើម្បីធានាប្រាក់ចំណូលជូនប្រជាកសិករ ៕