សម្តេចធិបតី៖ ការផ្គត់ផ្គង់ត្រីបែបធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការរបស់ពលរដ្ឋដូចមុនទៀតនោះទេ គឺត្រូវតែជំរុញការចិញ្ចឹមបន្ថែម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការផ្គត់ផ្គង់ត្រីបែបធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋដូចពេលមុនទៀតនោះទេ គឺត្រូវតែជំរុញការចិញ្ចឹមបន្ថែម។
ក្នុងឱកាសអញ្ជើញជាអធិបតីអបអរ “ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ត្រូវជំរុញប្រជាពលរដ្ឋចូលរួមការចិញ្ចឹមត្រី និងសត្វធាតុផ្សេងៗ ដើម្បីបំពេញការបរិភោគ។ សម្តេចធិបតីថ្លែងថា វប្បធម៌ចិញ្ចឹមត្រី សត្វធាតុ និងការដាំដុះបន្លែនៅតាមអង្គភាពទ័ពមិនត្រូវបោះបង់នោះឡើយ ដើម្បីម្ចាស់ការសន្តិសុខស្បៀង។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមអភិរក្សត្រីជិតផុតពូជ ពេលនេសាទបានលែងទៅវិញ ៕