សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ចល័តតាមខេត្ត សម្រាប់ឆ្នាំ២០២៤
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ម្ចាស់រថយន្តទាំងអស់ អាចយកយានយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកយានជំនិះ(ឆៀក) នៅទីតាំង មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្ត ដែលជិតបំផុត តាមកាលវិភាគកំណត់ និងទាន់ពេលវេលា។
ក្រសួងបានបញ្ជាក់ថា នេះជាការបង្ខិតសេវា មកជិតប្រជាពលរដ្ឋ ដើម្បីចំណេញពេលវេលា ថវិកា និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ព័ត៌មានទីតាំង៖ CMVIC : 012 990 223 | 069 567 822 | 071 717 5555 | (HK) : 012 788 114 l 010 334 346 ៕