ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំខែមិថុនា និងទិសដៅបន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំខែមិថុនា និងទិសដៅខែកក្កដា ឆ្នាំ២០២៤ រួម នឹង ការងារ គ្រប់គ្រងគ្រោះមហន្តរាយក្នុងឆមាសទី១ និងទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន នាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន៕