ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជា នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) និង ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលមហោស្រព «គោកធ្លក» នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ពិធី «រុក្ខទិវា» នៅស្រុកត្រាំកក់ ខេត្តតាកែវ, ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាសុី លើកទី២។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួពីនាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយការិយាល័យ វរអន្តរាគមន៍ និងមេបញ្ជាការកងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានភ្ជាប់តាមប្រព័ន្ធ វីដេអូខនហ្វឺរីន ទៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តផងដែរ៕