ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់វរសេនាតូចថ្មើរជើងលេខ៥១៤
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលប្រព្រឹត្តទៅនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ។
មានមតិសំណេះសំណាលក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សេង ធារិន បានលើកថា សិក្ខាកាមបើកវគ្គនេះត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នាខិតខំប្រឹងប្រែងក្នុងការរៀនសូត្រដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា។
តំណាងកម្មសិក្សាការីបានឡើងធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ ខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ។ ប្តេជ្ញាចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បង្កើនប្រសិទ្ធភាពការងារទ្វេដង។
ឧត្តមសេនីយ៍ទោ សេង ធារិន បានឧបត្ថម្ភជូនវគ្គហ្វឹកហ្វឺននេះថវិកាចំនួន ២.០០០.០០០រៀល ផងដែរ ។