**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ សត្វផ្សោត១០៥ក្បាល កំពុងមានវត្តមានក្នុងទន្លេមេគង្គកម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងទិវាមច្ឆជាតិ ០១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសត្វផ្សោតទន្លេមេគង្គប្រមាណ១០៥ក្បាល ខណៈការស្លាប់របស់សត្វផ្សោតមេគង្គមានការថយចុះ។

ឯកឧត្ដម ឌិត ទីណាបានបន្តថា ក្រោមការដឹកនាំដ៏មុតស្រួច និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម, ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ជាលទ្ធផល ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផលកសិកម្មជាង៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត៥ពាន់លានដុល្លារទៀតផង។ ក្នុងអនុវិស័យជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍ។ ពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផល ក្រសួងបាននិងកំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍នេសាទដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានជលផល, ជំរុញចលនាលែងត្រីមេពូជ និងត្រីរងគ្រោះថ្នាក់ចូលក្នុងធម្មជាតិវិញ, ចាត់វិធានការគ្រប់គ្រងម៉ឺងម៉ាត់ក្នុងរដូវបិទនេសាទ, សាងសង់ជណ្តើរត្រីដើម្បីជួយសម្រួលដល់ការផ្លាស់ទីរបស់ត្រី និងសង្គ្រោះត្រីមេពូជនៅតាមកន្លែងអភិរក្សដែលរីងស្ងួត នៅរដូវប្រាំងដោយសារអាកាសធាតុឡើងកម្តៅខ្លាំងនិងអូសបន្លាយពេលយូរ ដោយបានធ្វើការស្តារបូមទឹកបញ្ចូល ឬជីកប្រឡាយបង្ហូរទឹកចូល។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា៖ «ជាក់ស្តែងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ អត្រាស្លាប់របស់សត្វផ្សោតទន្លេមេគង្គត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់គឺពី១១ក្បាល នៅឆ្នាំ២០២២ មកត្រឹម៥ក្បាល នៅឆ្នាំ២០២៣ ខណៈដែលអត្រាកើតបានកើនឡើងពី ៦ក្បាលក្នុងឆ្នាំ២០២២ ដល់៨ក្បាលនៅឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២៤ ផ្សោតកើតកូនបាន០៨ក្បាល និងស្លាប់តែ០២ក្បាលប៉ុណ្ណោះ ដែលនេះគឺដំណឹងដ៏គួររំភើបរីករាយ បច្ចុប្បន្នកម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ១០៥ក្បាល»។

ទន្ទឹមនឹងនេះ ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍ តាមរយៈគម្រោងអច្ឆរិយៈភាពនៃទន្លេមេគង្គចាប់ពីឆ្នាំ២០២០មក រដ្ឋបាលជលផលបានប្រលែងត្រីមេពូជចំនួន ២១,៣៦៣ក្បាល រួមមាន បបែលទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ និងត្រីត្រសក់ក្រហមជាដើមចូលទៅក្នុងធម្មជាតិវិញ ដោយមានកិបស្លាកភ្ជាប់ប្រព័ន្ធតាមដាន ដើម្បីសិក្សាអំពីបម្លាស់ទីរបស់មច្ឆជាតិទាំងនោះ។

ឯកឧត្ដម ឌិត ទីណា បានបន្តថា កាលពីខែមិថុនា ឆ្នាំ២០២២ ប្រជានេសាទយើងចាប់បានត្រីបបែលទឹកសាបទម្ងន់ប្រមាណ ៣០០គីឡូក្រាម ដែលត្រូវបានប្រសិទ្ធនាមថា «បូណ៌មី» និងត្រូវបានកត់ត្រាជាត្រីទឹកសាបធំជាងគេបង្អស់នៅលើពិភពលោកនៅខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគណៈកម្មការ Guiness World Record។ អ្នកជំនាញបានកិបប្រព័ន្ធតាមដានការផ្លាស់ទីរបស់ត្រីបបែលយក្សបូណ៌មី មុននឹងលែងចូលទៅក្នុងធម្មជាតិវិញ។

ឯកឧត្ដមបានបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះ គឺការកើនឡើងនៃផលចាប់ត្រីទឹកសាបក្នុងអត្រាប្រមាណ៥% ធៀបនឹងឆ្នាំ២០២២កន្លងទៅ ដែលធ្វើឱ្យបរិមាណត្រីទឹកសាបប្រមូលបានក្នុងឆ្នាំ២០២៣ កើនដល់ជាង ៤២៦ពាន់តោន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវលទ្ធផលនៃការពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផលក្នុងរដូវបិទនេសាទ ដោយចាត់វិធានការគ្រប់គ្រងម៉ត់ចត់ និងការយល់ដឹងកាន់តែប្រសើរជាងមុនរបស់ប្រជានេសាទ អំពីនិរន្តរភាពធនធានជលផល។ ក្នុងឆ្នាំ២០២៣នោះដែរ នៅតាមតំបន់ឆ្នេរសមុទ្រប្រជានេសាទ តាមសហគមន៍មានស្មារតីភ្ញាក់រលឹកខ្ពស់ និងបានស្ម័គ្រចិត្តលែងក្តាមសេះមានពងក្រៅចំនួនជាង ៥៦,០០០ក្បាល និងវារីសត្វសមុទ្រដទៃទៀតទៅក្នុងធម្មជាតិវិញ ដើម្បីធានានិរន្តរភាពធនធានជលផលសមុទ្រ។ ជាមួយគ្នានេះ ក្រសួងបានសង្កេតឃើញមានវត្តមានសត្វសមុទ្រកម្រកាន់តែច្រើនជាងមុនផងដែរ នៅក្នុងដែនសមុទ្រកម្ពុជាដូចជា ផ្សោតសមុទ្រ ជ្រូកទឹក អណ្តើកសមុទ្រ ល្មេច សេះសមុទ្រជាដើម៕

អត្ថបទដែលជាប់ទាក់ទង