ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ នៅរសៀលថ្ងៃ ទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះពិនិត្យទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
ក្នុងដំណើរចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាលនឹងចូលរួមគាំទ្រផ្នែកវេជ្ជសាស្រ្ត នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលស្ថិតតាមខ្សែបណ្តោយនៃដំណើរការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីត្រៀមលក្ខណៈថែទាំសុខភាពជូនដល់បងប្អូនដែលបម្រើការងារក្នុងដំណើរការព្រែកជីកហ្វូណនតេជោនេះ៕