**ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញសម្ពោធគម្រោងស្តីពី “ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព”

ភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា “គ.ក.ប.” បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងស្តីពី “ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព” ដោយមានវត្តមានចូលរួមពី លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន ស្ថានទូត និងដៃគូរអភិវឌ្ឍន៍ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រចំពោះការអនុវត្ត “គម្រោងស្តីពីការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព” និងបានថ្លែងអំណរគុណដល់អង្គការ FAO ដែលផ្តល់ជំនួយបច្ចេកទេសសម្រាប់គម្រោងនេះ ដែលនឹងផ្តល់ឱកាសឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សមត្ថភាព និងដោះស្រាយបញ្ហាប្រឈមរួម ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី រំពឹងថា គម្រោងនេះនឹងផ្តល់នូវការសិក្សាច្បាស់លាស់ ដើម្បីផ្តល់ជាមូលដ្ឋានជាក់លាក់ក្នុងការរៀបចំយុទ្ធសាស្ត្រលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ព្រមទាំងចូលរួមពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធផងដែរ។

លោកជំទាវរដ្ឋមន្រ្តី បន្តថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញគឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចាប់តាំងពីឆ្នាំ២០០៧ ដើម្បីរៀបចំប្រព័ន្ធអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដូចជា៖ ការបង្កើតការិយាល័យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តគម្រោងសាកល្បងចុះបញ្ជីការពារ “ម្រេចកំពត” និង “ស្ករត្នោតកំពង់ស្ពឺ” ដែលផលិតផលទាំងនេះមានលក្ខណៈពិសេស ផ្សាភ្ជាប់នឹងតំបន់ភូមិសាស្ត្រ ចំណេះដឹង-ចំណេះធ្វើ និងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋក្នុងតំបន់ និងមានកេរ្តិ៍ឈ្មោះល្បី ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

លោកជំទាវរដ្ឋមន្ត្រី បញ្ជាក់ថា ចាប់តាំងពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ឃើញថា ចំនួនកសិករផលិត ផ្ទៃដីដាំដុះ និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ ព្រមទាំងបាននាំចេញទៅកាន់បណ្តាប្រទេសនានាជាច្រើន។ ក្នុងនោះ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ បានចុះបញ្ជីការពារម៉ាកនៅអន្តរជាតិ ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជានៅឆាកអន្តរជាតិឱ្យមានភាពល្បីល្បាញ ទទួលបាននូវទំនុកចិត្ត និងការគាំទ្រពីអ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញទេសចរណ៍។ បន្ថែមពីនេះ អំបិលកំពតកែប ក៏កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីនៅសហភាពអឺរ៉ុប និងតាមរយៈប្រព័ន្ធច្បាប់ទីក្រុងហ្សឺណែវ ផងដែរ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន រួមមាន៖ (១). ការរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់សម្រាប់ការពារ និងអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (២). សហការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (៣). បន្តលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់សមាជិកសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (៤). ជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិត ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (៥). ពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សមាគម និងអង្គភាពចេញវិញ្ញាបនបត្របញ្ជាក់អនុលោមភាព (៦). រៀបចំលិខិតបទដ្ឋានគតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ត និងពង្រឹងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធឱ្យក្លាយជាអង្គភាពបញ្ជាក់អនុលោមភាពម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (៧). ខិតខំពង្រីកខ្សែច្រវាក់តម្លៃ និងកសាងនវានុវត្តផលិតផល (៨). សហការជំរុញការផ្សព្វផ្សាយ និងកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឱ្យក្លាយជាម៉ាកសញ្ញារបស់ជាតិ និងក្លាយជាគោលដៅទេសចរណ៍។

គួររំលឹកផងដែរថា កម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចំនួន ៧ម៉ាក រួមមាន៖ ១- ម្រេចកំពត ២- ស្ករត្នោតកំពង់ស្ពឺ ៣- ក្រូចថ្លុងកោះទ្រង់ ៤- ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥- អំបិលកំពតកែប ៦- ទឹកត្រីកំពតកែប និង៧- បង្កងតាកែវ៕

អត្ថបទដែលជាប់ទាក់ទង