**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ជនជាតិហូឡង់ម្នាក់ ត្រូវបានតែងតាំងជាចៅក្រមអន្តរជាតិ នៃអង្គជំនុំជម្រះតុលាការកំពូល និងជនជាតិជប៉ុនម្នាក់ ជាចៅក្រមអន្តរជាតិបម្រុង នៃអង្គជំនុំជម្រះតុលាការកំពូល

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានឱ្យដឹងថា បន្ទាប់ពីមានការស្នើតែងតាំងពីលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងដោយមានការអនុម័តយល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានតែងតាំងលោកស្រី Katrien Gabriël WITTLEMAN (ជនជាតិហូឡង់) ជាចៅក្រមអន្តរជាតិ នៃអង្គជំនុំជម្រះតុលាការកំពូល និងលោក Motoo NOGUCHI (ជនជាតិជប៉ុន) ជាចៅក្រមអន្តរជាតិបម្រុង នៃអង្គជំនុំជម្រះតុលាការកំពូល។

ចៅក្រម WITTLEMAN បានជំនួសចៅក្រម Maureen Harding CLARK (ជនជាតិអៀរឡង់) ដែលបានលាឈប់ពីមុខតំណែងក្នុងខែកញ្ញា ឆ្នាំ២០២២។ ចៅក្រមបម្រុង Philip RAPOZA (ជនជាតិ ស.រ.អ.) ត្រូវបានតែងតាំងជាចៅក្រមនៃអង្គជំនុំជម្រះតុលាការកំពូល បន្ទាប់ពីការលាឈប់ពីមុខតំណែងរបស់ចៅក្រម CLARK។ ចៅក្រម NOGUCHI ដែលពីមុនជាចៅក្រមអន្តរជាតិនៃអង្គជំនុំជម្រះតុលាការកំពូលចន្លោះឆ្នាំ២០០៦ និង ២០១២ ជំនួសចៅក្រមបម្រុង RAPOZA បន្ទាប់ការលាឈប់ពីមុខតំណែងរបស់គាត់ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

អនុលោមតាមមាត្រា ៣ នៃកិច្ចព្រមព្រៀងរវាង អ.ស.ប. និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពី អ.វ.ត.ក. និងវិធាន ១៧(១) នៃវិធានផ្ទៃក្នុង អ.វ.ត.ក. អង្គជំនុំជុំម្រះតុលាការកំពូល ត្រូវមានសមាសភាពចៅក្រមខ្មែរបួនរូប ចៅក្រមអន្តរជាតិបីរូប និងចៅក្រមបម្រុង។

សូមជម្រាបថា អ.វ.ត.ក. គឺជាស្ថាប័នតុលាការក្នុងស្រុកមួយ ដែលត្រូវបានបង្កើតឡើងស្របតាមច្បាប់ប្រទេសកម្ពុជា។ អ.វ.ត.ក. មានយុត្តាធិការក្នុងការជំនុំជម្រះក្តីមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកដែលទទួលខុសត្រូវលើឧក្រិដ្ឋកម្ម និងការរំលោភធ្ងន់ធ្ងរលើក្រមព្រហ្មទណ្ឌកម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់ទំនៀមទម្លាប់អន្តរជាតិ ដែលបានប្រព្រឹត្តក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

បន្ទាប់ពីបញ្ចប់ដំណើរការកាត់ក្តីរបស់ខ្លួន អ.វ.ត.ក. បានចាប់ផ្តើមមុខងារសេសសល់នៅខែមករា ឆ្នាំ២០២៣ សម្រាប់រយៈពេលបីឆ្នាំដំបូង ស្របតាមកិច្ចព្រមព្រៀងបន្ថែមទៅនឹងកិច្ចព្រមព្រៀងរវាង អ.ស.ប. និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង អ.វ.ត.ក.។ យោងតាមកិច្ចព្រមព្រៀងបន្ថែមនេះ ចៅក្រមជាតិ និងអន្តរជាតិ សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ សហមេធាវីនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បវេណីជាតិនិងអន្តរជាតិ បំពេញការងារពីចម្ងាយ លើកលែងតែនៅពេលដែលមុខងាររបស់ខ្លួនតម្រូវឱ្យមានវត្តមានផ្ទាល់នៅអង្គជំនុំជម្រះវិសាមញ្ញ៕

អត្ថបទដែលជាប់ទាក់ទង