**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើឱ្យក្រុមហ៊ុនទុយោទឹក K&K Pipe សិក្សាជម្រើសហិរញ្ញប្បទាន ដើម្បីផ្តល់លទ្ធភាពឱ្យប្រតិបត្តិករទឹកស្អាតឯកជន ពង្រីកបណ្តាញចែកចាយ

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យក្រុមហ៊ុន ផលិតទុយោទឹក K&K Pipe សិក្សាជម្រើសហិរញ្ញប្បទានបន្ថែមទៀត ដើម្បីផ្តល់លទ្ធភាពឱ្យប្រតិបត្តិករទឹកស្អាតឯកជនទទួលបានហិរញ្ញប្បទានកាន់តែច្រើន ដើម្បីពង្រីកបណ្តាញចែកចាយទឹកស្អាត និងសមត្ថភាពរបស់ពួកគេ។ ការស្នើនេះធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី អញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតទុយោទឹក K&K Pipe នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងរៀបចំបង្កើតអង្គភាពបណ្តុះបណ្តាលមួយ និងបានស្នើឱ្យក្រុមហ៊ុន K&K Pipe ចូលរួមសហការ និងគាំទ្រជាស្មារតី និងសម្ភារៈ ដើម្បីផ្តល់​ការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាតជាក់ស្តែងឱ្យបានកាន់តែច្រើន។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមហ៊ុនដែលបានប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការកាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនជំនាញបច្ចេកទេសក្នុងវិស័យ ទឹកស្អាត។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដោយប្រើបំពង់ចែកចាយទឹកដែលមានគុណភាពខ្ពស់ ដូចបំពង់ដែលផលិតដោយក្រុមហ៊ុន K&K Pipe ប្រតិបត្តិករទឹកស្អាតសាធារណៈ និងឯកជន អាចកាត់បន្ថយអត្រាបាត់បង់ទឹក និងពង្រឹងសេវាទឹកស្អាតកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ និងឧស្សាហកម្ម។ K&K Pipe គឺជាគំរូដែលសហគ្រាសក្នុងស្រុកអាចជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយសហការជាមួយអង្គភាពនៃក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា​និងនវានុវត្តន៍ ដូចជាមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិទ្យាស្ថានស្តង់ដារកម្ពុជា, មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាព ស្តង់ដារ និងភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងបន្តទៅទីផ្សារក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនបានទទួលរួចហើយនូវស្តង់ដារគុណភាពជាតិ និងកំពុងប្រើប្រាស់សេវាហេថារចនាសម្ព័ន្ធគុណភាពជាតិ។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការម៉ាស៊ីនស្តង់ដារ ISO ចំនួន៩ ដើម្បីផលិតទុយោទឹក សម្រាប់ផ្គត់ផ្គង់វិស័យផ្សេងៗដូចជា ទឹកស្អាត កសិកម្ម ការបូមខ្សាច់ ទូរគមនាគមន៍ និងបណ្តាញឧស្ម័ន។ ជាមួយបុគ្គលិកចំនួន ១៣៣ នាក់ ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិតទុយោប្រភេទ HDPE ទំហំចាប់ពី ២០ម.ម ដល់ ១,០០០ម.ម ប្រវែង ៥,២២៥,២២០ម៉ែត្រ​ក្នុងមួយខែ ៕

អត្ថបទដែលជាប់ទាក់ទង