លោកជំទាវ និន សាផុន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព បានអញ្ជើញដឹកនាំសមាជិក និងមន្ត្រីពាក់ព័ន្ធ ប្រជុំដើម្បីពិនិត្យពិភាក្សាអំពីការងារត្រៀមរៀបចំលើការងារពាក់ព័ន្ធ ដូចជា ការងារដឹកជញ្ជូន ពិធីការ និងបដិសណ្ឋារកិច្ច ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។