វិធីសាស្រ្តការពារខ្លួនអ្នកពីការឆបោកបន្លំតាមរយៈសម្លេង VISHING (VOICE-PHISHING)
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហាញពីវិធីសាស្រ្តការពារខ្លួនអ្នកពីការឆបោកបន្លំតាមរយៈសម្លេង VISHING (VOICE-PHISHING)។
១-ប្រុងប្រយ័ត្ន និងជៀសវាងការចែករំលែកលេខទូរស័ព្ទ អាសយដ្ឋានអ៉ីមែល គណនីធនាគារ ព័ត៌មានលម្អិតអំពីកាតឥណទាន OTP និងព័ត៌មានផ្ទាល់ខ្លួនជាមួយមនុស្សចម្លែកតាមរយៈទូរស័ព្ទ។
២-មិនត្រូវផ្តល់ពាក្យសម្ងាត់ ឬលេខកូដផ្ទៀងផ្ទាត់ទៅនរណាម្នាក់។ រក្សាការប្រុងប្រយ័ត្ន ដើម្បីរក្សាទិន្នន័យរបស់អ្នកឱ្យមានសុវត្ថិភាព៕