**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងផែនការ ប្រកាសបិទបញ្ចប់ការងារផ្លាស់ប្ដូរឆ្នាំគោល គណនេយ្យជាតិ ពីឆ្នាំ២០០០ ទៅឆ្នាំ២០១៤

ភ្នំពេញ៖ ក្រសួងផែនការ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន អ្នកប្រើប្រាស់ទិន្ន​ន័​យស្ថិតិ អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ អំពីការបិទបញ្ចប់ការងារផ្លាស់ប្ដូរឆ្នាំគោលគណ​នេយ្យ​ជាតិ ពីឆ្នាំគោល២០០០ ទៅឆ្នាំគោល២០១៤។

ក្រសួងផែនការ សហការជាមួយក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាប្រកាសផ្សព្វផ្សាយលទ្ធផលការផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ២០០​០ ទៅឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ ផលិត​ផ​ល​ក្នុងស្រុកសរុប (ផ.ស.ស.) គឺជាការគណនា​តម្លៃជារូបិយវត្ថុ នៃផលិតផល និងសេវាកម្មសម្រេចសរុប របស់ប្រទេសមួយ​តាមថ្លៃទីផ្សារក្នុងមួយឆ្នាំ។

ឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោល ផ.ស.ស. គឺជាដំណើរការនៃការជំនួសឡើងវិញឆ្នាំគោលចាស់ (ឆ្នាំ២០០០) ដែលបានប្រើប្រាស់សម្រាប់ចងក្រង ផ.ស.ស. ជាងម្ភៃឆ្នាំមកហើយ ជាមួយនឹងឆ្នាំគោលថ្មី (ឆ្នាំ២០១៤) ដើម្បីធ្វើការគណនាថ្លៃថេរ ផ.ស.ស. សម្រាប់វាស់វែងទំហំនិងកំណើនសេដ្ឋកិច្ច។ ក្នុងរយៈពេលមួយដ៏វែងនេះ សេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលថ្លៃ និងរចនាសម្ព័ន្ធ វាជាការចាំបាច់ក្នុងការផ្លាស់ប្ដូរឆ្នាំគោលថ្មី ជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងប្រែប្រួលនេះ ដើម្បីលើកកម្ពស់គុណភាព និងរបាយការណ៍ ផ.ស.ស.។ តាមអនុសាសន៍របស់នាយកដ្ឋានស្ថិតិអង្គការសហប្រជាជាតិ (UN Statistics Department-UNSD) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្នើឱ្យប្រទេសជាសមាជិកផ្លាស់ប្ដូរឆ្នាំគោល ផ.ស.ស. រៀងរាល់៥ឆ្នាំ ឬយូរបំផុត១០ឆ្នាំម្តង។

ការងារផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ មានរយៈពេលជាង២ឆ្នាំ ចាប់ផ្តើមនាចុងឆ្នាំ២០​១៧ និងបានបញ្ចប់នាចុងខែធ្នូ ឆ្នាំ២០១៩ ក្រោមជំនួយបច្ចេកទេសពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក(UNE​S​C​A​P​) និងទីភា្នក់ងារសហប្រតិបត្តិការអភិ​វឌ្ឍ​ន៍អន្តរជាតិស៊ុយអែត(SIDA) ដែលបានចាត់បញ្ជូនអ្នកជំនាញស្ថិតិគណនេយ្យជាតិពីស្ថាប័នស្ថិតិចក្រភ​ព​អង់គ្លេស (ONS-UK) និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត(SCB) មកដឹកនាំមន្រ្តីនាយកដ្ឋានគណនេយ្យជា​តិនៃ​វិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការដោយផ្ទាល់ និងបានចាត់អ្នកសេដ្ឋកិច្ចជាន់ខ្ព​ស់​ពីស្ថាប័នស្ថិតិប្រទេសស៊ុយអែត(SCB) មកជួយពិនិត្យលទ្ធផល។

ការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ បានផ្អែកលើប្រភពទិន្នន័យសំខាន់ៗ រួមមាន៖ ជំរឿន​សេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ​២០១៣ អង្កេតពាក់កណ្តាលជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា ជញ្ជីងទូទាត់ (ធនាគារ​ជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)​ ទិន្នន័យពាណិជ្ជកម្មអន្តរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាល​​កម្ពុជា​។

លទ្ធផលបឋមការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ ត្រូវបានត្រួតពិនិត្យគុណភាព និងពិភាក្សាជាច្រើនលើកជាមួយអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត រហូតលទ្ធផលចុងក្រោយសម្រេចបាន ដូចមានចំណុចសង្ខេបសំខាន់ៗខាងក្រោម៖
ទំហំសេដ្ឋកិច្ច ៨៨,៩ ទ្រីលានរៀល ស្មើនឹង ២២,១ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំគោល២០១៤ បើធៀបនឹងឆ្នាំ២០០០ មានទំហំសេដ្ឋកិច្ច ៦៧,៤ទ្រីលានរៀល បានកើនឡីង​​ ៣​១​,​៩​%​។
​រចនាសម្ព័ន្ធសេដ្ឋកិច្ច៖ វិស័យកសិកម្មមានចំណែក ២២% នៃ ផ.ស.ស. (ថយចុះពី ២៩%) វិស័យឧស្សាហកម្មមានចំណែក ៣០% នៃ ផ.ស.ស. (កើនពី ២៦%) វិស័យសេវាកម្មមានចំណែក ៤២% នៃ ផ.ស.ស. (កើនពី ៤០%) នៅឆ្នាំ២០១៤ បើធៀបនឹងឆ្នាំ២០០០ ។ ចំណូលសម្រាប់ម្នាក់ (GDP per capita) កើនពី ១ ១៣១ ដុល្លារអាម៉េរិក ដល់ ១ ៤៨៩ ដុល្លារអាម៉េរិក នៅឆ្នាំ២០១៤។ គិតក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានទំហំ ១៦០,១ ទ្រីលានរៀលតាមថ្លៃបច្ចុប្បន្ន ស្មើនឹង ៣៩,៥ ប៊ីលានដុល្លារអាម៉េរិក និងកំណើន ៥,១%។ ចំណូលសម្រាប់ម្នាក់ ប៉ាន់ស្មាន ២ ៣៤៥ ដុល្លារ​អាម៉េរិក ៕

អត្ថបទដែលជាប់ទាក់ទង