**ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រទៅដល់បរិស្ថាន និងជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិខ្នងផ្សារ**អភិបាលខេត្តកំពង់ធំ៖ លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់**ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ**UN ចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា**អភិបាលខេត្តកំពង់ចាម អះអាងថា សំណង់ទ្វារទឹកព្រែកតាយី ដែលមានលិទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺន ម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសន្តិសុខតាមបណ្ដោយព្រំដែននៃរដ្ឋបាលខេត្តជាប់ព្រំដែនវៀតណាម ថៃ និងឡាវ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនអង្គភាព តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ**ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់!**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងប្រទេសឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ធនាគារជាតិនៃកម្ពុជា ជូនដំណឹង​ស្តីពី​ ការដាក់ឱ្យដំណេីរការសេវាអេឡិចត្រូនិច​ សម្រាប់ធុរកិច្ច​ សម្រាប់ការស្នេីសុំអាជ្ញាបណ្ណអាជីវកម្មប្តូរប្រាក់**អាណិតណាស់! ផ្លូវចិត្តប៉ះទង្គិច ព្រោះសម្តីមនុស្សជុំវិញខ្លួន**ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួន អ្នកគ្រប់គ្រងម្នាក់នៃទីផ្សារជួញដូរ crypto ទៅតាមសំណើពីសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់**មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបាននិយាយថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយអ៊ុយក្រែន នឹងជួយដល់ទីក្រុង Kyiv ដោយផ្តល់ការសម្រាកដល់យោធារបស់ខ្លួន**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

ឯកឧត្តម វ៉ី សំណាង ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យសន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យស្ដេចយាង ដាំកូនឈើនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ក្នុងស្រុកត្រាំកក់

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី០២ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យសន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះមបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យស្ដេចយាង ដាំកូនឈើនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ដែលគ្រោងរៀបចំធ្វើឡើងនៅនាថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមនាឱកាសនោះដែរវត្តមាន លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មាស តេន ស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍ឯក ចាប់ សាវឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក ក្រុង មន្រ្តីរាជការអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមផងដែរ។

សូមជម្រាបជូនដែរថា នេះជាលើកទី៤ ហើយដែល ខេត្តតាកែវ មានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយ ព្រះករុណាព្រះមហាក្សត្រ ស្ដេចយាង ដាំកូនឈើ ចំនួន ៤លើក៖

លើកទី១៖ ប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្ដដា ឆ្នាំ១៩៩៣ ក្រោមរាជាធិបតីខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅភ្នំតាម៉ៅ ស្រុកបាទី លើផ្ទៃដី ២០ហិកតា។

លើកទី២៖ ប្រារព្ធធ្វើឡើងនៅថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០០៨ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ លើផ្ទៃដីទំហំ ១៨ហិកតា។

លើកទី៣៖ ប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៤ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៅភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្ដឹងធំ ឃុំកំកណ្ដឹង ស្រុកបាទី លើផ្ទៃដីទំហំ ២៣ហិកតា។

លើកទី៤៖ ឆាប់ៗខាងមុខនេះ ថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៤ នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅលើផ្ទៃដី ៣ហិកតា ៕

អត្ថបទដែលជាប់ទាក់ទង