ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ប្រចាំខែមិថុនា ឆ្នាំ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ប្រចាំខែមិថុនា ឆ្នាំ២០២៤។
កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្តរតនគិរីដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោកអភិបាល ក្រុងស្រុកទាំង៩ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តតួនាទី ភារកិច្ចរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សំដៅ លើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គម ការអនុវត្តច្បាប់ បទបញ្ជា ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងភូមិសាស្ត្រខេត្ត និងពង្រឹងរបៀបរបបការងារ។
កិច្ចប្រជុំមានរបៀបវារៈចំនួន៣រួមមាន៖
-របាយការណ៍ស្តីពីការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុតឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។
-របាយការណ៍ស្តីពីការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ប្រចាំខែមិថុនា ឆ្នាំ២០២៤។
-របាយការណ៍ស្តីពីការបូកសរុប សភាពការណ៍ និងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែមិថុនា ឆ្នាំ២០២៤ ៕