អ.វ.ត.ក នឹងរៀបចំកិច្ចប្រជុំលើកដំបូង របស់ក្រុមការងារសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ សម្រាប់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូ អភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅក្នុងសាលពហុបំណង(ជាន់ទី២) នៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដែលមានអាសយដ្ឋាននៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ៕