នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលត្រៀមនឹងដាក់ឱ្យអនុវត្ត នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។
បន្ទាប់ពីបានស្ដាប់នូវសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពនៃប្រព័ន្ធនីមួយៗ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារជំនាញពាក់ព័ន្ធដែលចូលរួម និងខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារកន្លងមក ហើយឯកឧត្តម បានណែនាំឱ្យក្រុមការងារបន្តពិនិត្យ ពិភាក្សា និងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយការងារទាំងនោះ រួមមាន ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីផ្សេងទៀតដែលត្រៀមនឹងដាក់ឱ្យអនុវត្ត នាពេលអនាគត៕