ឯកឧត្តម ឃួន ផុនរតនៈ ជួបពិភាក្សាការងារជាមួយភារៈធារីស្តីទីនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយ លោក Tihamér CZIKA ភារៈធារីស្តីទីនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។
ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពហុភាគី និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ ដើម្បីជាផលប្រយោជន៍សម្រាប់ភាគីទាំងពីរ៕