**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ក្មេងទំនើងក្រុមថ្មី ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបន្ថែមទៀតហើយ

ភ្នំពេញ៖ បើទោះបីជាមានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ និងមានការអំពាវនាវយ៉ាងទទូច របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើង ក្នុងរយៈកាលកន្លងមកក៏ដោយ ក៏សកម្មភាពទំនើងមួយចំនួន នៅតែបន្តប្រព្រឹត្តដោយមិនកោតក្រែង បង្កការភ័យខ្លាច និងរំខានដល់អ្នកដ៏ទៃនៅលើផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ។

ជាក់ស្តែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង០១ក្រុម ប្រមូលផ្ដុំគ្នាបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ និង ០២នាក់ផ្សេងទៀត បានកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបច្ចេកទេសបន្លឺសម្លេងខ្លាំងៗ បើកបរល្បឿនលឿន ក្នុងទីប្រជុំជន។

ក្មេងទំនើង ០១ក្រុមដែលមានរហស្សនាម ក្រុមTTP (ទួលទំពូង) សរុបចំនួន ២១នាក់ (ស្រី០១នាក់) ត្រូវបានអាវុធហត្ថខណ្ឌបឹងកេងកង បង្ក្រាបនៅចំណុចផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈដែលក្រុមនេះកំពុងធ្វើការបង្ហោះម៉ូតូ ដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ និងយុវជន ០២នាក់ដែលបានកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបច្ចេកទេសបន្លឺសម្លេងខ្លាំងៗ បើកបរល្បឿនលឿន ក្នុងទីប្រជុំជន រួមមាន ម្ចាស់រថយន្ត ម៉ាក Camry ពណ៌ទឹកប្រាក់ ឆ្នាំ១៩៩២ ស្លាកលេខ បន្ទាយមានជ័យ 2A.0684 ត្រូវបានអាវុធហត្ថខណ្ឌទួលគោក បង្ក្រាបនៅចំណុចមហាវិថី សហព័ន្ធរុស្ស៊ី (ខាងមុខសាលាតិចណូ)សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងម្ចាស់រថយន្ត ម៉ាកLexus is200 ឆ្នាំ២០១៦ ពណ៌ស គ្មានស្លាកលេខ ត្រូវបានអាវុធហត្ថ ខណ្ឌទួលគោក បង្ក្រាបនៅចំណុចផ្លូវ១៨២កែង២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕

អត្ថបទដែលជាប់ទាក់ទង