សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារគ្រឿងសំណង់ដល់ទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨
ភ្នំពេញ៖ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកសម្ភារគ្រឿងសំណង់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨ យោធភូមិភាគទី១ នៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។
នេះការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរគ្រប់បែបយ៉ាងពីសុខទុក្ខ និងសុខុមាលភាពរបស់បងប្អូនកងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ច។
ឧត្ដមសេនីយ៍ទោ មៀច សាមុត តាងនាមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់នៃកងពលតូចលេខ ១២៨ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត ដល់ យោធិននៃកង យោធ ពលខេមរភូមិន្ទ ដែលកំពុងខិតខំបំពេញតួនាទីភារកិច្ច បម្រើជាតិ មាតុភូមិ និងប្រជាជន៕