ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ្នកច្បាប់ដើម្បីពិនិត្យលើរបៀបវារៈចំនួន២
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់លើរបៀបវារៈចំនួន២រួមមាន៖
១-សេចក្តីណែនាំស្តីពី ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។
២-សេចក្តីស្នើសុំកែតម្រូវឈ្មោះដែលខុសអក្ខរាវិរុទ្ធនៅក្នុងសេចក្តីសម្រេចដើម្បីឱ្យត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត។