ក្រសួងមហាផ្ទៃ សម្រេចកែសម្រួលថ្ងៃធ្វើការនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជម្រាបជូនក្រុមហ៊ុន អ៉ីអនម៉ល (ខេមបូឌា) ខូ អិលធីឌី ស្តីពីការកែសម្រួលថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឱ្យដំណើរការពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ។