**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ**របបយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងដ៏ធំមួយបានយល់ព្រមបន្តបទឈប់បាញ់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយបន្ថែមទៀត បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា**កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ទទួលបានមេដាយមាស ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅអូស្ត្រាលី**ស្ថានទូតចិនប្រចាំកម្ពុជា ធ្វើសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា របស់ប្រធានាធិបតីចិន ស៊ី ជីនពីង**ទណ្ឌិតឈ្មោះ ជុំ វណ្ណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលមួយឆ្នាំ ពីបទ៖ បរិហាបង្កាច់កេរ្តិ៍**ព្រះខ័នរាជស្វាយរៀង នឹងទទួលក្រុមខ្លាំង FK Arkadag មកពីតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ី នៅពហុកីឡដ្ឋានជាតិមរតតេជោ**យោធាអ៊ីស្រាអែល បន្តការវាយប្រហារតាមអាកាស លើគោលដៅ ៤០កន្លែងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ និងលោកជំទាវ ចំពោះមរណភាពលោកស្រី អាំង គីម ឈរ**សមិទ្ធផលរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ការកសាងសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានរំលេចឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពបញ្ជូនកីឡាករ ២នាក់ ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យ ១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅថៃ

កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំស្តីពីការកាត់បន្ថយ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹតកាបូន ឆ្នាំ២០៥០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំស្តីពីការកាត់បន្ថយ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹតកាបូន ឆ្នាំ២០៥០ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអគ្គលេខាធិការរងទី១ ឯកឧត្តមអគ្គលេខាធិការរងទី២ ថ្នាក់ដឹកនាំ និងមន្ត្រីនៃទីស្នាក់ការកណ្តាលសរុបប្រមាណ ៣០នាក់។ ក្នុងកិច្ចប្រជុំនេះ ក៏បានការអញ្ជើញចូលរួមសម្របសម្រួលបច្ចេកទេសពីសំណាក់បណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន និងសហការីផងដែរ។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងក្នុងការកំណត់ចំនុចដៅ (Targets) និងសូចនាករ (Indicators) នៅក្នុងធម្មនុញអាកាសធាតុ និងបរិស្ថាន (Climate and Environment Charter) ដឹកនាំដោយសហព័ន្ធអន្តរជាតិ (IFRC) និងគណៈកម្មាធិការអន្តរជាតិ(ICRC) ដែលកាកបាទក្រហមកម្ពុជា បានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ២០២២កន្លងមក លើការប្តេជ្ញាចិត្តជាសកល ៧ចំណុច ដើម្បីឆ្លើយតបនឹងវិបត្តិធ្ងន់ធ្ងរដែលបង្កដោយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការធ្វើរបាយការណ៍វឌ្ឍនភាព ឆ្លើយតបនិងសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមនជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ក្នុងការឈានឆ្ពោះទៅអព្យាក្រឹតកាបូនក្នុងឆ្នាំ២០៥០។

នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ឌិត ហាក់ ម៉ៅ និងសហការី ឆ្លៀតពេលដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំនេះ ព្រមទាំងបានធ្វើបទបង្ហាញដ៏មានសារៈសំខាន់ អំពីការកាត់បន្ថយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់អន្តរវិស័យដូចជា កសិកម្ម ធន់ធានទឹក តំបន់ឆ្នេរ ហេដ្ឋារចនាសម្ព័ន្ឋ សុខាភិបាល ព្រៃឈើ និងជីវៈចម្រុះ និងយុទ្ឋសាស្រ្តរយៈពេលវែងប្រកបដោយ អព្យាក្រឹតកាបូនឆ្នាំ២០៥០ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអនុវត្តសកម្មភាពកាត់បន្ថយនិងបន្ស៊ាំការប្រែប្រួលអាកាសធាតុ។

សូមជម្រាបជូនថា កាកបាទក្រហកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបង្កើតឱ្យមានឧទ្យានកាកបាទក្រហមកម្ពុជាចំនួន២កន្លែងគឺនៅខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ដែលមានដើមឈើរាប់ពាន់ដើម ដែលអាចចូលរួមកាត់បន្ថយការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ការប្រែប្រួលអាកាសធាតុ បានមួយផ្នែក។ ជាក់ស្តែងនៅថ្ងៃទី៦និងទី៧ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ថ្នាក់ដឹកនាំ មន្ត្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហកម្ពុជា សរុប២៨៣នាក់ ចូលរួមដាំឈើ១០០០ដើមនៅខេត្តសៀមរាប ដើម្បីអបអរសាទរខួប៧២ រុក្ខទិវា ៩ កក្កដា ២០២៤ ក្រោមប្រធានបទ ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចិរភាពផងដែរ ៕  

អត្ថបទដែលជាប់ទាក់ទង