នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ធនធានមនុស្ស ជាកិច្ចការសំខាន់ដែលរាជរដ្ឋាភិបាលត្រូវវិនិយោគ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ទៅលើការពង្រឹងគ្រូដែលជាមូលដ្ឋានកែទម្រង់វិស័យអប់រំ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រគល់សញ្ញាបត្រដល់គរុនិស្សិតគរុសិស្ស និងសម្ពោធអគារអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ» នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា មនុស្សកំណត់អ្វីៗទាំងអស់ ដូច្នេះបើយើងមិនពង្រឹងធនធានមនុស្សហើយពង្រឹងវិស័យអប់រំ យើងដើរមិនទាន់គេទេ តែផ្ទុយទៅវិញ ការពង្រឹងធនធានមនុស្សគឺជាធនធានដែលបង្កើតធនធាន។