**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះវាយតម្លៃផលប៉ះពាល់ដំណាំ​ស្រូវរងការបំផ្លាញដោយសារសត្វរុយស និងចាត់វិធានការបាញ់ថ្នាំ​អន្តរាគមន៍​​ជូនកសិករ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំ​មន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរងការ​បំផ្លាញដោយសារសត្វរុយស និងចាត់វិធានការបាញ់ថ្នាំអន្តរាគមន៍ជូន​កសិករ នៅក្នុងភូមិព្រៃខ្មៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ដំណើរចុះត្រួតពិនិត្យនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ឯកឧត្តម ចាន់រ៉ាន់ អភិ​បាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល​នៃគណៈអភិបាលខេត្តព្រៃវែង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និង​ភូតគាម​អនាម័យ និងលោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋាន​ដំណាំស្រូវ និងសហការី ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត ។

លទ្ធផលនៃការចុះពិនិត្យបង្ហាញថា នៅក្នុងតំបន់នេះ ដំណាំស្រូវចំនួន ៣៩ហិកតា បានរងផលប៉ះពាល់ ហើយក្រុមការងារបានអន្តរាគមន៍​បាញ់ថ្នាំដោយប្រើប្រាស់ដ្រូនចំនួន២គ្រឿង បានចំនួន១២ហិកតា ហើយអាជ្ញាធរមូលដ្ឋានក៏បាននឹងកំពុងបន្តអន្តរាគមន៍ ដើម្បីជួយសង្គ្រោះ​ជា​បន្តបន្ទាប់ទៀតផងដែរ។ ក្នុងពេលជាមួយគ្នានេះ ក្រុមការងារ​បច្ចេកទេស​​ក៏បានជម្រាបជូនដល់បងប្អូនប្រជាកសិករ និងមន្ត្រីកសិកម្ម​ឃុំអំពីវិធានការនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាព និងបានចែកជូនឯសារបច្ចេកទេសអំពីរុយសលើដំណាំស្រូវជូនប្រជាកសិករផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ហាស់ សារ៉េត បានបន្តដឹកនាំកិច្ចប្រជុំ​ជាមួយ​​​លោកមេឃុំទាំង១៣ឃុំ នៃស្រុកកំពង់ត្របែក និងមន្ត្រីកសិកម្មឃុំ​ឱ្យចុះតាមដានជាប្រចាំ និងរាយការណ៍ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងស្នើឱ្យក្រុមការងារចុះជួយមូលដ្ឋានស្រុក ជួយអន្តរាគមន៍កម្ចាត់សត្វរុយសនេះ ឱ្យបានទាន់ពេលវេលាសំដៅ​កាត់បន្ថយការបាត់បង់ផលស្រូវរបស់ប្រជាកសិករ៕

អត្ថបទដែលជាប់ទាក់ទង