សម្តេចធិបតី៖ គុណភាពគ្រូគឺជាកត្តាគន្លឹះនៅក្នុងការធានាគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេសក្នុងការអភិវឌ្ឍ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអប់រំបណ្តុះបណ្តាលគុណភាពនៃការអប់រំសំខាន់ណាស់ ហើយគុណភាពនៃការអប់រំគឺជាការកត្តាកំណត់នៃការអភិវឌ្ឍប្រទេស ដូច្នេះឆ្អឹងខ្នងនៃការអប់រំគឺគ្រូបង្រៀន។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គុណភាពគ្រូគឺជាកត្តាគន្លឹះនៅក្នុងការធានានៃគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេសក្នុងការអភិវឌ្ឍ ពោលគឺបើគ្រូមិនពូកែ សិស្សក៏មិនពូកែ ហើយបើធនធានមនុស្សមិនពូកែក៏ទៅប្រកួតមិនឈ្នះគេដែរ ៕