**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យពិនិត្យស្រាវជ្រាវបង្រ្កាបកន្លែងទទួលផលចោរកម្ម បង្រ្កាបបទល្មើសគ្រឿងញៀនជ្រកក្រោមតាមបណ្តាក្លិប ខារ៉ាអូខេ ខុនដូនិងនៅក្នុងបុរី

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ឆ្នាំ២០២៤។

កិច្ចប្រជុំខាងលើមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីអនុប្រធានផែន លោកលោកស្រីនាយការិយាល័យជំនាញទាំង៣៣និងលោកអធិការនគរបាលខណ្ឌទាំង១៤។

ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់ផែនការងារព្រហ្មទណ្ឌសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ត្រូវបន្តពង្រឹងយកចិត្តទុកដាក់លុបបំបាត់ក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យមុខសញ្ញាសេសសល់ក្មេងទំនើងដែលមិនទាន់បង្រ្កាបបានត្រូវបន្តស្វែងរកបង្រ្កាបឲ្យអស់ប្ញសគល់ និងដាក់ផែនការឲ្យលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនិងលោកអធិការនគរបាលខណ្ឌទាំង១៤ត្រូវដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍សកម្មភាពក្មេងទំនើងនិងគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ជាក់លាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញលើកឡើងឲ្យបន្តពង្រឹងត្រួតពិនិត្យស្រាវជ្រាវបង្រ្កាបកន្លែងទទួលផលចោរកម្ម ដើម្បីទប់ស្កាត់អំពើលួចប្លន់។ពង្រឹងគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារនិងក្តោបសភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានជាក់លាក់ដោយសហការជាមួយប្រជាពលរដ្ឋឲ្យបានល្អដើម្បីទទួលព័ត៌មាន។ ណែនាំពង្រឹងតាមដានត្រួតពិនិត្យអនុវត្តបង្រ្កាបបទល្មើសគ្រឿងញៀនជ្រកក្រោមតាមបណ្តាក្លិប ខារ៉ាអូខេ ខុនដូនិងនៅក្នុងបុរី ដោយប្រើប្រាស់វិធានការជំនាញ៕

អត្ថបទដែលជាប់ទាក់ទង