**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត

ចិន និងឥណ្ឌា យល់ព្រមលើកិច្ចពិភាក្សាបន្ថែមទៀត ដើម្បីដោះស្រាយវិវាទព្រំដែន

ញូវដេលី៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានជួបសមភាគីចិន លោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ នៅប្រទេសកាហ្សាក់ស្ថាន ជាកន្លែងដែលអ្នកទាំងពីរបានយល់ព្រមបង្កើនកិច្ចចរចា ដើម្បីដោះស្រាយបញ្ហានៅតាមព្រំដែនរបស់ពួកគេ។

ប្រទេសឥណ្ឌា និងចិនមានព្រំដែនដ៏វែងហិមាល័យ ដែលភាគច្រើនជាព្រំដែនមិនសូវល្អ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជូរចត់ ចាប់តាំងពីមានការប្រឈមមុខដាក់គ្នាខាងយោធាក្នុងខែកក្កដា ឆ្នាំ២០២០ នៅពេលដែលទាហានឥណ្ឌាយ៉ាងហោចណាស់ ២០នាក់ និងទាហានចិន ៤នាក់ត្រូវបានសម្លាប់។

ប្រទេសឥណ្ឌាបានឲ្យដឹងថា លោក Jaishankar បានជួបលោក Wang នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Astana ជាកន្លែងដែលពួកគេបានយល់ស្របថា ការអូសបន្លាយនៃស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ព្រំដែនមិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ។

ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំងពីរបានយល់ព្រមបង្កើនកិច្ចប្រជុំរវាងមន្ត្រីការទូត និងយោធារបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់បំផុត។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានដកស្រង់សម្តីលោក Wang ដែលបានឲ្យដឹងក្នុងអំឡុងពេលកិច្ចពិភាក្សានេះថា ប្រទេសចិន និងឥណ្ឌាគួរតែដោះស្រាយការខ្វែងគំនិតរបស់ពួកគេឱ្យបានត្រឹមត្រូវ និងធានាឱ្យទំនាក់ទំនងរីកចម្រើនលើផ្លូវស្ថិរភាព។

លោក Wang បានបន្តថា យើងត្រូវតែរក្សានូវផ្នត់គំនិតវិជ្ជមាន ដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នៅតំបន់ព្រំដែនឲ្យបានត្រឹមត្រូវ ហើយម្ខាងទៀតចាប់ផ្តើមការផ្លាស់ប្តូរធម្មតាឡើងវិញយ៉ាងសកម្ម។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលបានចាប់ផ្តើមអាណត្តិទីបីរបស់លោកបានឲ្យដឹងកាលពីខែមេសាថាប្រទេសទាំងពីរគួរតែដោះស្រាយជាបន្ទាន់នូវស្ថានភាពអូសបន្លាយ នៅតាមព្រំដែនរបស់ពួកគេ។

ប្រទេសទាំងពីរបានពង្រឹងទីតាំង និងដាក់ពង្រាយកងទ័ពបន្ថែម និងឧបករណ៍នៅតាមព្រំដែនចាប់តាំងពីឆ្នាំ២០២០។ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរបានក្លាយទៅជាអ្នកជិតខាងដ៏មិនសុខចិត្តអស់ជាច្រើនទសវត្សរ៍បន្ទាប់ពីសង្គ្រាមព្រំដែនបង្ហូរឈាមក្នុងឆ្នាំ១៩៦២។

សេចក្តីថ្លែងការណ៍របស់ទីក្រុងញូវដេលីបានឲ្យដឹងថា លោក Jaishankar បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធ ពិធីសារ និងការយោគយល់គ្នាដែលបានឈានដល់រវាងរដ្ឋាភិបាលទាំងពីរនាពេលកន្លងមក។

ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រក្សា​ការ​សន្ទនា​តាម​រយៈ​ផ្លូវ​យោធា និង​ការទូត។

អត្ថបទដែលជាប់ទាក់ទង