ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៣គឺ ៖
ទី១. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ “ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨”
ទី២. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល”
ទី៣. បញ្ហាផ្សេងៗ ។