**ក្រុងប៉េកាំង ច្រានចោលការចោទប្រកាន់ការវាយប្រហារតាមអ៊ីនធឺណិតថាមានហេតុផលនយោបាយ**តុលាការបដិសេធការប៉ុនប៉ងរបស់ប្រធានមន្ទីរប៉ង់តាហ្គោនក្នុងការលុបចោលកិច្ចព្រមព្រៀង ៩/១១**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ទៅក្រុមហ៊ុន ទីតាំង ឬបុគ្គល ដែលរកស៊ីពាក់ព័ន្ធល្បែងស៊ីសង ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញ**ពួក Hacker ដែលឧបត្ថម្ភដោយរដ្ឋរបស់ចិន បានរំលោភលើសន្តិសុខកុំព្យូទ័ររបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក**អធិការបតីលោក Olaf Scholz ប្រាប់ពលរដ្ឋអាល្លឺម៉ង់ ឱ្យទៅបោះឆ្នោតនៅខែកុម្ភៈ**១ឆ្នាំ ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ ទទួល ៥២០ពាក្យប្តឹង**សហរដ្ឋអាមេរិក ប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន**ចិនបង្ហាញគំរូរថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងជំនាន់ក្រោយរបស់ខ្លួន**ធនាគារថៃអះអាងថា រកមិនឃើញភស្តុតាងណាមួយ ថាធនាគារត្រូវបានប្រើប្រាស់ដើម្បីជួយរបបយោធាមីយ៉ាន់ម៉ាទិញអាវុធឡើយ**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ក្រសួងសេដ្ឋកិច្ច លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ**ក្នុងឱកាសឆ្លងឆ្នាំសកល ខេត្តកំពង់ចាមទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកំសាន្ត ជាង ១០ម៉ឺននាក់**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា “ ទៅបានរលូន និងសុខសុវត្ថិភាព**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព និងប្រកាសប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់នូវផ្លូវចំនួន៤គម្រោង ស្ថិតនៅខេត្តព្រៃវែង កណ្តាល និងខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព និងប្រកាសប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់នូវផ្លូវចំនួន៤គម្រោង ស្ថិតនៅខេត្តព្រៃវែង កណ្តាល និងខេត្តសៀមរាប ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ២ ៨០០ម ទទឹង ៧ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម ស្ថាបនាលូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ២កន្លែង ស្ថិតនៅភូមិតាគោក ឃុំល្វា ទៅភូមិពាយនាយ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ២ ៨០០ម ទទឹង ៧ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម និងស្ថាបនាលូមូលមុខមួយចំនួន ០៤កន្លែង ស្ថិតនៅភូមិក្តីស្គា ឃុំជៃកំពត ទៅភូមិគោកសំពៅ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង

គម្រោងទី៣ ៖ ការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ១២០ម ទទឹង ៦ម និងចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម ស្ថិតនៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

គម្រោងទី៤ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០២ខ្សែ ប្រវែង ២ ៥០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម និងស្ថាបនាលូមូលមុខមួយចំនួន ០២កន្លែង ស្ថិតនៅភូមិតាយ៉ុន ទៅភូមិអូរក្រោម ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប

ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពខាងលើ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជួបសំណេះសំណាលជាប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះឯកឧត្តម លោក លោកស្រី លោកតា លោកយាយ ពូមីង បងប្អូននៅទីនោះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឈឹម សៅគី ក៏បានជម្រាបជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋថា ដោយបច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។

ទន្ទឹមនឹងនោះ ឯកឧត្តម បានបញ្ជាក់បន្ថែមផងដែរថាដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង រួមមាន៖

ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង។

ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០% នៅឆ្នាំ ២០៣០។

ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។

ទី៤. ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។

ទន្ទឹមនឹងការទទួលយក គណៈកម្មាធិការបានស្នើដល់អ្នកទទួលការឱ្យកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន សម្រាប់គម្រោងទី១ នៅខេត្តព្រៃវែង និងស្នើសុំជួយបន្ថែមបង្គោលសុវត្ថិភាពចំនួន ៤ដើមសងខាងស្ពាន ដើម្បីសុវត្ថិភាពចរាចរណ៍ នៅគម្រោងទី៣ នៅខេត្តកណ្តាល។

លើសពីនេះគណៈកម្មាធិការបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង