**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ណែនាំ៣ចំណុច ដល់ប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនៃនាយកដ្ឋានវិទ្យុទាក់ទង និងប្រគល់ភារកិច្ចជូនដល់ប្រធាននាយកដ្ឋានថ្មី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បានផ្តាំផ្ញើដល់ប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី ចំនួន៣ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងា រួមមាន ៖
១-សុំកិច្ចសហការជាមួយអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំងអស់ ដែលធ្លាប់ទទួលកាន់ការងារកន្លងមក ដើម្បីទទួលបានរបាយការណ៍ជាក់លាក់អំពីចំណុចខ្លាំង និងចំណុចប្រឈម សំដៅពិនិត្យដោះស្រាយការងារមានប្រសិទ្ធភាព និងសុំគោលការណ៍ថ្នាក់ដឹកនាំ។

ទី២-ប្រមូលផ្តុំកម្លាំង និងមានសាមគ្គីភាពផ្ទៃក្នុងអង្គភាព ពិសេសបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តី ឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាពការងារ។
និងទី៣-សិក្សាឡើងវិញ អ្វីដែលនៅសេសសល់នាពេលកន្លងមក ដើម្បីអនុវត្តបន្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នើសុំឲ្យប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី សិក្សាស្វែងយល់បន្ថែមពីបងប្អូនមន្រ្តីចាស់ៗ ដែលមានបទពិសោធន៍នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលកន្លងមកទទួលបានជោគជ័យ និងមានការកោតសរសើរពី FBI របស់អាមេរិក។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានីយ៍គ្រប់សកម្មភាព និងដោះស្រាយបញ្ហាឲ្យទាន់សភាពការណ៍។

ពីពិធីនោះ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បានគូសរំលេចថា «បើចង់ឲ្យអង្គភាពមួយដើរទៅមុខបាន អ្វីដែលសំខាន់ គឺត្រូវចេះសហការគ្នា សាមគ្គីភាពផ្ទៃក្នុង ពិសេសធ្វើបច្ចុប្បន្នភាពឡើងវិញ ទាំងបច្ចេកទេស ទាំងជំនាញ និងការគ្រប់គ្រង»។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គស្នងការរង ក៏បានលើកទឹក និងវាយតម្លៃខ្ពស់ចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចលះបង់ទាំងកម្លាំងកាយចិត្ត ទាំងពេលវេលារបស់មន្រ្តីជំនាញក្នុងនាយកដ្ឋានវិទ្យុទាក់ទងទាំងមូល ជាពិសេសសូមសំដែងការកោតសរសើរចំពោះមជ្ឈមណ្ឌលប្រចាំបញ្ជា ដែលជារៀងរាល់ថ្ងៃតែងតែបញ្ជូនសារតាមប្រព័ន្ធទំនាក់ទំនងសង្គម អំពីសកម្មភាព និងការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង