អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍គន្លឹះចំនួន៥ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការ អនុវត្តការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការបម្រើសេវាសាធារណៈកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍គន្លឹះសំខាន់ៗ ចំនួន ៥ចំណុច រួមមាន៖
១-ពង្រឹងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ
២-ពង្រឹងការអនុវត្តការងារផែនការ ៣ឆ្នាំរកិល
៣.ត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរ “ព្រែកជីកហ្វូណន-តេជោ”
៤.ការពង្រឹងសមត្ថភាពមន្ត្រី
៥.ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ។ល។