ទូតបារាំង និងក្រសួងបរិស្ថាន ផ្លាស់ប្តូរទស្សនទានស្តីពី សន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC3)
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំង H.E Mr. Jacques Pellet ដើម្បីពិភាក្សាការងារស្តីពី ការផ្លាស់ប្តូរទស្សនទានអំពីសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Nice ក្នុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំង H.E Mr. Jacques Pellet ក៏បានស្នើឱ្យមានការចូលរួមពីក្រសួងបរិស្ថានកម្ពុជា ដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់ «កិច្ចពិភាក្សាឆ្ពោះទៅកាន់មហាសមុទ្រប្រកបដោយនិរន្តរភាព និងសុខមាលភាព (Blue Talk)» ព្រមទាំងកំណត់អំពីបញ្ហាប្រឈមនានានិងការបង្កើតផែនទីបង្ហាញផ្លូវរួមគ្នា សម្រាប់ការការពារមហាសមុទ្រ ៕