**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលជួបសម្តែងការគួរសមជាមួយ លេខាធិការរងគណ:កម្មាធិការបក្សកុម្មយនីស្តចិននៃខេត្តយូនណាន

ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ថេង ចន្ទ័សង្វារ សមាជិក​គណៈកម្មាធិការកណ្តាល​ និងជាអនុប្រធាន​យុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Shi Yugang លេខាធិការរងគណ:កម្មាធិការបក្សកុម្មយនីស្តចិននៃខេត្តយូនណាន។

ឯកឧត្តមលេខាធិការរងបាន លើកឡេីងអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាប្រទេសដែល​មានទីតាំងភូមិសាស្ត្រជិតគ្នា និងមានទំនាក់ទំនងផ្សារភ្ជាប់គ្នាតាំងពីអតីតកាលនិងបានបន្តផ្សារភ្ជាប់ទំនាក់ទំនងនេះរហូត​មកដល់បច្ចុប្បន្ននេះ។

ឯកឧត្តម​ក៏បានធ្វេីការចែករំលែកបទពិសោធន៍ក្នុងការងារដឹកនាំនិងអភិវឌ្ឍខេត្តយូនណានក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម Xi Jinping អគ្គលេខាបក្សកុម្មុយនីស្តចិន​ ដែលបាន​នាំឱ្យប្រទេសនេះ​ ទទួលបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ​បានយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចរបស់បក្សកុម្មនុយនីស្តចិន និងបានគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់ ឯកឧត្តមលេខាធិការបក្សខេត្តយូនណានទំនាក់ទំនង​កម្ពុជា-ចិន។

ឯកឧត្តមបណ្ឌិតប្រធានគណៈប្រតិភូ ក៏បានលើកឡើងផងដែរថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែល​មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សជាស្នូល​ បានដឹក​នាំនិងអភិវឌ្ឍប្រទេសកម្ពុជាបានរីកចម្រើនគួរជាទីមោទនៈ។

បច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តដឹកនាំក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោប្រធានគណបក្សដែលជាបិតាសន្តិភាព​ បិតាបង្រួបបង្រួមជាតិ​ និងជាអគ្គមគ្គុទេសក៏ឆ្នើមរបស់ប្រជាជាតិកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង